នៅក្នុងជំនួបនេះ លោក Seang Chann បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់វៀតណាមក្នុងការជួយប្រជាជនកម្ពុជាឱ្យចេញផុតពីរបបប្រល័យពូជសាសន៍ រួមទាំង​ស្តារ និងអភិវឌ្ឍប្រទេស​ឡើងវិ​ញ។

អគ្គ​កុងស៊ុលវៀតណាមប្រចាំ​ខេត្តព្រះសីហនុ លោក Vu Ngoc Ly បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានដ៏ធំធេងរបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលមានឈ្មោះដើមថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការរំដោះប្រទេសកម្ពុជាកាលពីមុន ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសដែល​មាន​ភាព​រីកចម្រើននាពេលបច្ចុប្បន្ននេះ។

leftcenterrightdel
អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ លោក Vu Ngoc Ly ទទួលជួបលោក Seang Chann    (ប្រភព៖ ស្ថាន​អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ)

លោកអគ្គកុងស៊ុល Vu Ngoc Ly ឲ្យដឹងថា នៅព្រឹកថ្ងៃទី ២ ធ្នូ កម្មាភិបាល និងបុគ្គលិកនៃស្ថានអគ្គកុងស៊ុលមានការរំជួលចិត្តយ៉ាងខ្លាំងនៅពេលដែលអានសារចែករំលែករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់អំពីប្រវត្តិសាស្រ្តនៃទិវាកំណើត​រណសិរ្ស ដោយ​​បានលើក​ឡើងពីការចូលរួមរបស់វៀតណាម ក៏ដូចជាសច្ចធម៌នៃប្រវត្តិសាស្ត្រថា “បើគ្មានថ្ងៃកំណើតរណសិរ្ស ២ ធ្នូ និងជ័យជម្នះ៧ មករាទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ”។

ទាក់ទងនឹងការងារជួសជុល និងសាងសង់ស្តូបមិត្តភាពកម្ពុជា - វៀតណាម លោកអគ្គកុងស៊ុលបានមានប្រសាសន៍ថា នេះគឺជាគម្រោងមានលក្ខណៈជានិមិត្តរូប ហើយ​មានអត្ថន័យជាប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបាន ​ដែល​ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្ស និងប្រទេសទាំងពីរប្រគល់​ឲ្យរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សហការជាមួយក្រសួងការពារប្រទេសវៀតណាមដើម្បីអនុវត្ត។

ក្នុងឱកាសនេះ លោកអគ្គកុងស៊ុល Vu Ngoc Ly បានស្នើឱ្យភាគីទាំងពីរបន្តយកចិត្តទុកដាក់ និងបង្ហាញការទទួលខុសត្រូវចំពោះគម្រោងដ៏សំខាន់នេះ ដោយ​សហការៀបចំឲ្យ​គណៈប្រតិភូមកដាក់កម្រងផ្កា អុជធូបគោរពវិញ្ញាណក្ខ័ន្ធ នៅស្តូបនេះក្នុងឱកាសពិធីបុណ្យធំៗរបស់ប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan