leftcenterrightdel
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា (រូបថត៖ vnanet.vn)

យោងតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (បច្ចុប្បន្នប្តូរឈ្មោះជា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៨។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនកម្ពុជានៅគ្រប់ទីកន្លែងបានក្រោកឈរឡើង ប្រមូលផ្តុំកម្លាំងសាមគ្គីជាតិ ដោយទទួលបានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម និងការគាំទ្រពីបណ្តាប្រទេសមិត្តនៅលើពិភពលោក បានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដណ្ដើមបានជ័យជំនះដ៏អស្ចារ្យនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ប្រជាជនកម្ពុជាទាំងមូលត្រូវយល់ច្បាស់ថា ប្រសិនបើគ្មានការបង្កើតរណសិរ្សថ្ងៃទី២ ខែធ្នូ និងជ័យជំនះដ៏ធំធេងនៅថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ទេ ក៏មិនមានអ្វៗទាំងអស់ដូចសព្វថ្ងៃនេះឡើយ នេះជាការពិតប្រវត្តិសាស្ត្រ"៕

បកប្រែដោយ Huyen Trang