leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baogiaothong.vn)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើខ្លឹមសារទាក់ទងនឹងការធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងវៀតណាមនិងកម្ពុជា ដូចជា គម្រោងធ្វើទំនើបកម្មហេដ្ឋរចនាសម្ព័ន្ធតំបន់ព្រំដែនម៉ុកបៃ - ប៉ាវិត និងបើកចរាចរណ៍ឆ្លងកាត់ព្រំដែននៅច្រកទ្វារព្រំដែនអន្ដរជាតិប៊ិញហៀប - ព្រៃវល្លិ៍ , Dinh Ba  - Chak Cray  និងធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ផ្លូវដែក។

ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងាររួមដឹកនាំដោយ អនុរដ្ឋមន្រ្តីនៃក្រសួងទាំងពីរ ហើយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ។

ទាក់ទងនឹងបញ្ហាកកស្ទះនៃការដឹកជញ្ជូនទំនិញនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ - បាវិត ភាគីទាំងពីរបានឯកភាពគ្នាលើការសាង​សង់ចំណតសម្រាប់រថយន្តរង់ចាំពេលបំពេញបែបបទឆ្លងកាត់ព្រំដែន និងអនុវត្តដំណោះស្រាយដើម្បីកាត់បន្ថយពេលវេលាសម្រាប់ការបំពេញបែបបទឆ្លងកាត់ព្រំដែនដូចជា បំពេញបែបបទតាមអនឡាញ និងការពង្រីកផ្លូវល្បឿនលឿនចំនួន ២ តភ្ជាប់ជាមួយច្រកទ្វារព្រំដែន…៕

បកប្រែដោយ Pham Diep