leftcenterrightdel
អាណិកជនវៀតណាមនៅកម្ពុជាជួយគ្នាទៅវិញទៅមក (រូបថត៖ vnanet.vn)

នៅគ្រាលំបាកនេះ ក្រៅពីស្ថានអគ្គកុងស៊ុល និងសប្បុរសជនវៀតណាមជាច្រើនក្នុងខេត្ដព្រះសីហនុ នៅមានលោក  Sok Tai Tha សមាជិកនៃគណៈកម្មាធិការសមាគមន៍ខ្មែរ - វៀតណាម នៅខេត្ដព្រះសីហនុ បានជួយឧបត្ថម្ភសហគមន៍អាណិកជន​វៀត​ណាម​ ជំនះនូវការលំបាកដោយសារជំងឺរាតត្បាត Covid-19។

អគ្គកុងស៊ុលព្រះសីហនុ លោក Vu Ngoc Ly បានវាយតម្លៃខ្ពស់ចំពោះទង្វើល្អរបស់លោក Sok Tai Tha។ លោក Sok Tai Tha បានបរិច្ចាគទឹកប្រាក់ និងសម្ភារៈជាច្រើនដើម្បីជួយឧបត្ថម្ភដល់គ្រួសារចំនួន ៥៧ គ្រួសារដែលកំពុងជួបការលំបាកនៅទីក្រុងព្រះសីហនុ។ ទន្ទឹមនឹងនោះ លោក Sok Tai Tha បានអំពាវនាវសប្បុរសជនជាច្រើននៅទីក្រុងព្រះសីហនុជួយឧបត្ថម្ភអាណិកជនវៀតណាម ព្រមទាំងផ្ដល់អង្ករចំនួន ១ តោនជូនគ្រួសារអាណិកជនវៀតណាមចំនួន ៤០ គ្រួសារ និងគ្រួសារកម្ពុជាជាង ១០ គ្រួសារដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19 ផងដែរ។

លោក Thach Thanh អាយុ ៦២ ឆ្នាំ អាណិកជនវៀតណាមនៅខេត្តព្រះសីហនុបានឲ្យដឹងថា ខ្ញុំស្គាល់លោក Sok Tai Tha ជិត ២០ ឆ្នាំមកហើយ។ លោក Sok Tai Tha តែងតែជួយអាណិកជនវៀតណាមនៅកម្ពុជា គាត់ជួយអស់ពីសមត្ថភាពចំពោះប្រជាជនជួបការលំបាកដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19៕

បកប្រែដោយ Pham Diep