នេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលត្រូវបានលើកឡើងដោយប្រទេសជាសមាជិកអាស៊ានទាំង ១០ និងដៃគូសន្ទនារួមមានចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម ប្រធានអាស៊ានឆ្នាំ ២០២០ លោក Nguyen Xuan Phuc និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Tran Tuan Anh និងប្រទេសទាំងឡាយចូលរួមក្នុងពិធីចុះហត្ថលេខា (រូបថត៖ vnanet.vn)

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានជូនដំណឹងថា ជំនួសមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយថ្នាក់ដឹកនាំនៃប្រទេសសមាជិក RCEP ជាច្រើនបានជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ។

កិច្ចព្រមព្រៀង RCEP ជាសមិទ្ធិផលជាប្រវត្តិសាស្ត្ររបស់តំបន់ដោយចូលរួមចំណែកក្នុងការការពារ និងជំរុញការធ្វើសាកលភាវូបនីយកម្ម និងពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់។ នេះជាលក្ខខណ្ឌដាច់ខាតសម្រាប់គោលការណ៍នៃពាណិជ្ជកម្មសេរី និងយុត្តិធម៌ ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

កិច្ចព្រមព្រៀង RCEP ក៏ជាកត្តាដ៏សំខាន់មួយដែលចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច កែលំអជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញនៅក្នុងតំបន់ក្រោយជំងឺរាតត្បាត Covid-19។

នៅពេលដែលចូលជាធរមាននោះ RCEP នឹងកកើតឡើងជាមណ្ឌលសេដ្ឋកិច្ចធំបំផុតមិនធ្លាប់មានពីមុនមកជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ២៦,២០០ ពាន់លានដុល្លារ ស្មើនឹង ៣០% នៃ GDP សកល ហើយស្មើនឹងជិត ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក (ផ្អែកលើទិន្នន័យឆ្នាំ ២០១៩) និងប្រជាជនចំនួន ២,២ ពាន់លាននាក់ ស្មើនឹង  ៣០% នៃចំនួនប្រជាជនពិភពលោក។

ផ្អែកលើលទ្ធផលនៃការចរចា និងការស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា ដោយមានការចុះហត្ថលេខាលើ RCEP នោះ GDP របស់កម្ពុជាក្នុងមួយឆ្នាំអាចកើនឡើង ២% ហើយការនាំចេញកើនឡើង ៧.៣% និងការវិនិយោគកើនឡើង ២៣.៤%៕

បកប្រែដោយ Thanh Cong