leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Le Duc Thai និងលោកនាយឧត្តមសេនីយ៍ សៅ សុខា  

នាពេលកន្លងមក ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពដ៏ល្អប្រពៃ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមនិងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជា បានរក្សានិងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្ដិការដោយឥតឈប់ឈរ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារការពារព្រំដែន ការរក្សាសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សង្គមនៅក្នុងតំបន់ព្រំដែន រួមចំណែកកសាងខ្សែព្រំដែនវៀតណាម - កម្ពុជាប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាពិសេស ភាគីទាំងពីរបានសហការគ្នាដើម្បីធានាសន្តិសុខនិងសុវត្ថិភាព ក្នុងសកម្មភាពនានានៃពិធីរំលឹកខួបលើកទី ៤៣ “ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា” នៅទីស្រុក Loc Ninh ខេត្ត Binh Phuoc វៀតណាម។

ក្នុងការការពារនិងទប់ស្កាត់ការរីករាលដាល Covid-19 កងទ័ពការពារព្រំដែនវៀតណាមបានផ្ដល់ជំនួយជាសំភារៈបរិក្ខារពេទ្យជូនកងកម្លាំងការពារព្រំដែន និងកម្លាំងគ្រប់គ្រងព្រំដែននៃកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19។ ជំនួយនេះមានតម្លៃប្រហែល ៣,៣ ពាន់លានដុង។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា
leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Le Duc Thai ប្រគល់ទឹកប្រាក់និងសំភារៈបរិក្ខារពេទ្យជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19

ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរវៀតណាម - កម្ពុជាកាន់តែមានភាពស៊ីជម្រៅ និងមានប្រសិទ្ធិភាពនោះ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការរក្សាសន្តិសុខ នយោបាយសណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់ឧក្រិដ្ឋកម្ម ជាពិសេស ឧក្រិដ្ឋកម្មភេរវកម្ម គ្រឿងញៀន និងការជួញដូរមនុស្ស; ទប់ស្កាត់ការឆ្លងព្រំដែនខុសច្បាប់ និងសន្តិសុខមិនមែនប្រពៃណី។ ជាមួយគ្នានោះ សហការស្វែងរកនិងជួយសង្គ្រោះនៅតាមតំបន់ព្រំដែននិងទប់ស្កាត់ការកាប់បំផ្លាញ់ព្រៃឈើខុសច្បាប់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ រួមចំណែកកសាងខ្សែព្រំដែនវៀតណាម - កម្ពុជាប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមបានប្រគល់ទឹកប្រាក់ចំនួន ១ ម៉ឺនដុល្លារអាមេរិក និងសំភារៈបរិក្ខារ​ពេទ្យដោយមានតម្លៃ ៣០០ លានដុង ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹង​ជំងឺ Covid-19៕

បកប្រែដោយ Pham Diep