leftcenterrightdel
តំណាងមន្ទីរកិច្ចការបរទេសទីក្រុង Da Nang និងតំណាងសាកលវិទ្យាល័យទីក្រុង Da Nang នៅពិធីចុះហត្ថលេខា (រូបថត៖ cadn.com.vn)

យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ សាកលវិទ្យាល័យទីក្រុង Da Nang នឹងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតដែលបញ្ចប់ថ្នាក់វិទ្យាល័យ​ និងបណ្តុះបណ្តាលបរិញ្ញាបត្រជាន់ខ្ពស់​សម្រាប់និស្សិតដែលមានបរិញ្ញាបត្រ ឬ​អនុបណ្ឌិតនៅ​កម្ពុជា និងឡាវ ហើយ​ចេះភាសាវៀតណាមទៀត។ កិច្ចសហប្រតិបត្តិការនេះសំដៅជួយគាំទ្រ និងបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ស្របតាមតម្រូវការនៃវិជ្ជាជីវៈ និងការអភិវឌ្ឍរបស់ប្រទេសឡាវ និងប្រទេសកម្ពុជា។ ផ្តើមចេញពីនោះលើកកម្ពស់ប្រពៃណី ប្រៀបខ្លាំង និងបទពិសោធន៍ក្នុងការបណ្តុះបណ្តាលនិស្សិតបរទេស នៃសាកលវិទ្យាល័យទីក្រុង Da Nang ក្នុងអំឡុងពេលជាង ២០ ឆ្នាំកន្លងមក រួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អរវាងវៀតណាម ជាមួយឡាវ និងកម្ពុជា៕

បកប្រែដោយ Huyen Trang