នាថ្ងៃទី ២ ខែកញ្ញា គណៈប្រតិភូនៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ ដឹកនាំដោយលោកអគ្គកុងស៊ុល Vu Ngoc  Ly បានមកអុជធូបគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាព វៀតណាម-កម្ពុជា នៅខេត្តព្រះសីហនុ។

leftcenterrightdel
ការអុជធូបគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាព វៀតណាម-កម្ពុជា នៅខេត្តព្រះសីហនុ

ក្នុងឱកាសនេះ តំណាងស្ថានអគ្គកុងស៊ុលវៀតណាមក៏បានផ្តល់អំណោយដល់អាណិកជនវៀតណាម និងប្រជាជនកម្ពុជាដែលជួបការលំបាក ដោយសារជំងឺរាតត្បាត Covid-19 ផងដែរ។

ក្នុងក្របខ័ណ្ឌនៃសកម្មភាពអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាម ដោយមានការគាំទ្រពីទីក្រុង Can Tho ភាគខាងត្បូងវៀតណាម និងសប្បុរសជននោះ កម្មាភិបាល និងបុគ្គលិកនៃស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ បានផ្តល់អង្ករចំនួន ១២ តោន ម៉ាស់ចំនួន ៤,០០០ សន្លឹក  ថ្នាំសំលាប់មេរោគចំនួន ១០០០ ដប និងទឹកប្រាក់ជាង ១,០០០ ដុល្លារអាមេរិក ដល់អាណិកជនវៀតណាមចំនួន ៤៥០ គ្រួសារ និងប្រជាជនកម្ពុជាក្រីក្រចំនួន ២៥០ គ្រួសារ។

leftcenterrightdel
ការផ្តល់អំណោយដល់ប្រជាជនដែលជួបការលំបាក ដោយសារជំងឺរាតត្បាត Covid-19

គួរបញ្ជាក់ថា នាថ្ងៃទី ១ ខែកញ្ញា នៅខេត្តបាត់ដំបង  កម្មាភិបាល និងបុគ្គលិកនៃស្ថានអគ្គកុងស៊ុល រួមជាមួយតំណាងអង្គភាពអាជីវកម្ម និងអាណិកជនវៀតណាម ដឹកនាំដោយលោកអគ្គកុងស៊ុល Le Tuan Khanh បានមកអុជធូបគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាព វៀតណាម-កម្ពុជា។

leftcenterrightdel
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ទទួលភ្ញៀវក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ទី២ កញ្ញា

ក្នុងឱកាសនេះដែរ ស្ថានអគ្គកុងស៊ុលបានស្វាគមន៍គណៈប្រតិភូខេត្តបាត់ដំបង គណៈប្រតិភូនៃយោធភូមិភាគទី៤ ទី៥ កងយោធពលខេមរភូមិន្ទ គណៈប្រតិភូខេត្តបន្ទាយមានជ័យ រួមជាមួយគណៈប្រតិភូធុរជន និងសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា មកអបអរសាទរផងដែរ៕

បកប្រែដោយ Huyen Trang