ការយាមល្បាតរួមលើកនេះ មានការចូលរួមពីនាវាលេខ ២៥៣ នៃតំបន់លេខ៥ កងទ័ពជើងទឹកវៀតណាម និងនាវាលេខ ១១៤៤ ចំណុះកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។

leftcenterrightdel
ការបណ្តុះបណ្តាលប្រើទង់ដៃ

ភាគីទាំងពីរបានធ្វើសកម្មភាពប្រឆាំងចោរសមុទ្រ ទប់ស្កាត់ការដឹកជញ្ជូនគ្រឿងញៀននិងជនអន្តោប្រវេសខុសច្បាប់ ការជួញដូរអាវុធ និងជាតិផ្ទុះខុសច្បាប់ ក៏ដូចជាការបណ្តុះបណ្តាលរបៀបប្រើទង់កាន់ដៃ និងភ្លើងផ្តល់សញ្ញាស្របតាមច្បាប់សញ្ញាអន្តរជាតិដែរ។

ការយាមល្បាតរួមនេះត្រូវបានរៀបចំឡើងក្នុងបំណងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សន្តិភាព និងស្ថិរភាពនៅតំបន់ដែនទឹកប្រវត្តិសាស្ត្រ វៀតណាម-កម្ពុជា ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជននៃប្រទេសទាំងពីរធ្វើអាជីវកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចផងដែរ៕

បកប្រែដោយ Thuy Anh