ថ្លែងនៅក្នុងជំនួបនេះ លោកស្រី Le Thi Thanh Giang ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho  មានប្រសាសន៍ថា សមាគមមិត្តភាពវៀតណាម - កម្ពុជាទីក្រុង Can Tho គឺជាសមាគមមួយក្នុងចំណោមសមាគមទាំង ២១ ដែលមានសកម្មភាពប្រកបដោយប្រសិទ្ធភាព។ នាពេលកន្លងមក សមាគមមិត្តភាពវៀតណាម - កម្ពុជាទីក្រុង Can Tho បានរៀបចំសកម្មភាពប្រកបដោយអត្ថន័យជាច្រើន ជាពិសេសការផ្លាស់ប្តូរវប្បធម៌ដើម្បីពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសពីរទាំងពីរ

leftcenterrightdel
សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho និងសមាគមមិត្តភាពវៀតណាម - កម្ពុជាទីក្រុង Can Tho អញ្ជើញទៅទស្សនកិច្ច  និងធ្វើការនៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ (រូប​ថត៖ thoidai.com.vn)

 

លោកស្រី Le Thi Thanh Giang សង្ឃឹមថា ស្ថានអគ្គកុងស៊ុលកម្ពុជានឹងក្លាយជា “ស្ពានតភ្ជាប់” ដោយ​ណែនាំ​ឲ្យ​អង្គភាពអាជីវកម្ម និងប្រជាជនកម្ពុជាឱ្យមានការយល់ដឹងថែមទៀតអំពីប្រទេសវៀតណាមនិយាយរួម និងទីក្រុង Can Tho និយាយដោយឡែកដើម្បីទាក់ទាញអង្គភាពអាជីវកម្មកម្ពុជាចូលមកវិនិយោគនៅប្រទេសវៀតណាមឲ្យបានច្រើនថែមទៀត។ លោកស្រី Le Thi Thanh Giang មានប្រសាសន៍ថា “យើងជាអ្នកបណ្ដុះចំណងមិត្តភាព”  ដូច្នេះខ្ញុំសង្ឃឹមថា នាពេលខាងមុខនេះ ទីក្រុង Can Tho និងប្រទេសកម្ពុជានឹងបន្ត​សម្របសម្រួលរៀបចំសកម្មភាព និងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ឱ្យបានល្អ ដើម្បីជួយឲ្យ​ប្រជាជននៃប្រទេសទាំងពីរមានការយល់ដឹងគ្នាថែមទៀត រួមចំណែកក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សេវាកម្មរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan