ក្នុងឆមាសទី១ ឆ្នាំ២០២០ ទោះបីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃ Covid-19 ក៏ដោយក៏សមាគមគ្រប់លំដាប់ថ្នាក់បានអនុវត្តសកម្មភាពជាច្រើនដែលទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន។ ជាពិសេស សមាគមគ្រប់លំដាប់ថ្នាក់បានសម្របសម្រួលជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធនានាដើម្បីរៀបចំការផ្សព្វផ្សាយបាន ៤២០ លើក ស្តីពីគោលការណ៍ណែនាំ និងគោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្ដីពីកិច្ចការបរទេស ការផ្សព្វផ្សាយពីទំនាក់ទំនងវៀតណាម - កម្ពុជា អំពីការ​ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម - កម្ពុជា អំពីសន្ធិសញ្ញា កិច្ចព្រមព្រៀង សេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ និងឯកសារពាក់ព័ន្ធនានា ដោយទាក់ទាញអ្នកចូលរួមជាង ១៥,០០០ នាក់។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំ (thoidai.com.vn)

តាមរយៈការឃោសនាផ្សព្វផ្សាយ កម្មាភិបាល សមាជិកសមាគម និងប្រជាជន ជាពិសេសប្រជាជននៅតំបន់ព្រំដែនបានចូលរួមយ៉ាងសកម្មក្នុងកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព និងមិត្តភាព។ ក្រៅពីនេះ សមាគមនៃកងទ័ពការពារព្រំដែនខេត្តបានផ្តល់ជំនួយជាស្បៀងអាហារដែលមានតម្លៃសរុប ៤០ លានដុង ជូនបណ្តាប៉ុស្តិ៍នគរបាលការពារព្រំដែនកម្ពុជា ព្រមទាំងបានជួយឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធនៈ និងគ្រឿងបរិក្ខារពេទ្យដែលមានតម្លៃ ៨៥៤ លានដុង ជូនកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរីដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19។

ក្នុងឆមាសទី២ ឆ្នាំ២០២០ សមាគមមិត្តភាពវៀតណាម - កម្ពុជាគ្រប់លំដាប់ថ្នាក់នៅខេត្ត Dak Lak នឹងបន្តឃោសនាផ្សព្វផ្សាយដល់សមាជិក និងប្រជាជនឲ្យយល់ដឹងពីទស្សនៈ និងគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីកិច្ចការផ្ទៃក្នុង និងការបរទេស បង្កើនការចងសម្ព័ន្ធមេត្រីភាព អនុវត្តទំនាក់ទំនងការទូតប្រជាជាន  រួមចំណែកក្នុងការរក្សា និងលើកកម្ពស់ទំនាក់ទំនងជា​ប្រពៃណីនៃចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្ត Dak Lak និងខេត្តមណ្ឌលគិរី៕

បកប្រែដោយ Duy Hoan