លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានឲ្យដឹងថា ក្នុងរដូវប្រាំង ២០១៩-២០២០ ប្រទេសកម្ពុជាបានផលិតស្រូវជិត ១១ លានតោន ក្នុងនោះនាំចេញទៅវៀតណាមជាង ២ លានតោន។

leftcenterrightdel
ប្រទេសកម្ពុជាបាននាំចេញស្រូវជិត ១ លានតោនទៅប្រទេសវៀតណាមតាំងពីដើមឆ្នាំ (រូបថត៖ vov.vn)

យោងតាមលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឲ្យដឹងថា ស្រូវដែលនាំចេញទៅប្រទេសវៀតណាមភាគច្រើនជាស្រូវរយៈពេលខ្លីដែលអាចប្រមូលផលក្នុងរយៈពេល ៣ ខែ។ ស្រូវរយៈពេលខ្លីមិនមែនជាស្រូវសម្រាប់ការនាំចេញរបស់កម្ពុជាទេ ប៉ុន្តែរដ្ឋនៅតែលើកទឹកចិត្តបង្កបង្កើនផលសម្រាប់ការនាំចេញដើម្បីជួយកសិករមានប្រាក់ចំណូលបន្ថែម។

ប្រទេសចិន និងសហភាពអឺរ៉ុបនៅតែជាទីផ្សារពីរធំជាងគេរបស់ប្រទេសកម្ពុជា។ នៅពេលកន្លងមក ខណៈពេលដែលវិស័យសេដ្ឋកិច្ចផ្សេងៗរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរោគរាតត្បាត Covid-19 ការនាំចេញអង្កររបស់កម្ពុជានៅតែកើនឡើងខ្ពស់ ហើយក្លាយជាប្រភពចំណូលសំខាន់ដើម្បីរក្សាស្ថិរភាពនៃសេដ្ឋកិច្ចកម្ពុជា៕

បកប្រែដោយ Thuy Anh