leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Le Van Phuc  មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានថ្លែងនៅក្នុងពិធី (រូបថត៖ bienphong.com.vn)

 

លោកឧត្តមសេនីយ៍ត្រី Trinh Hoang Hiep នាយកវិទ្យាស្ថានកងទ័ពការពារព្រំដែនបានមានប្រសាសន៍ថា៖ សិក្ខាកាមទាំងនេះ បានលើកកម្ពស់ស្មារតី និងការទទួលខុសត្រូវខ្ពស់ក្នុងការសិក្សា គោរពបទប្បញ្ញត្តិរបស់វិទ្យាស្ថាន និងបំពេញភារកិច្ចដែលវិទ្យាស្ថានបានកំណត់។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Trinh Hoang Hiep បានប្រគល់សញ្ញាប័ត្រដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ (រូបថត៖ bienphong.com.vn)

 

ថ្លែងនៅក្នុងពិធី លោកឧត្តមសេនីយ៍ត្រី Le Van Phuc បានទទួលស្គាល់ និងកោតសរសើរចំពោះលទ្ធផលដែលសិក្ខាកាមសម្រេចបានក្នុងការសិក្សា ព្រមទាំងលោកបានស្នើឲ្យសិក្ខាកាមក្រោយពីបញ្ចប់ការសិក្សាក្នុងឋានៈរបស់ខ្លួនបន្ដជម្នះការលំបាកនិងពង្រីកចំណេះដឹងដែលបានសិក្សានៅវិទ្យាស្ថាន លើកកម្ពស់ជំនាញដោយឥតឈប់ឈរ រួមចំណែកពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា និងកសាងខ្សែព្រំដែនរវាងប្រទេសវៀតណាម និងប្រទេសជិតខាងឲ្យកាន់តែរីកចម្រើននិងវិបុលភាព៕

បកប្រែដោយ Pham Diep