យោងតាមរបាយការណ៍នៅឯកិច្ចប្រជុំនេះបានឲ្យដឹងថា នៅឆមាសទី១ នៃឆ្នាំ២០២០ ដោយសារផលប៉ះពាល់នៃការរីករាលដាលកូវីដ-១៩ សកម្មភាពជាច្រើនរបស់សមាគមមិត្តភាពវៀតណាម - កម្ពុជាត្រូវផ្អាក។ ក៏ប៉ុន្តែ ក្នុងអំឡុងពេលនេះ សមាគមមិត្តភាពវៀតណាម - កម្ពុជានៃ​ទីក្រុង Can Tho នៅតែបន្តខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដោយផ្តោតលើការផ្សព្វផ្សាយការបង្ការ និងប្រយុទ្ធប្រឆាំងនឹង​កូវី​ដ-១៩  ការឯកភាពលើការផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Can Tho និងសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ Can Tho រួមទាំង​ការបន្តផ្សព្វផ្សាយដល់ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាអំពីប្រវត្តិសាស្ត្រ វប្បធម៌ ទឹកដី មនុស្ស និងការ​អភិវឌ្ឍ​របស់ប្រទេសនីមួយៗ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច និងវិទ្យាសាស្ត្ររវាងប្រជាជននៃប្រទេសទាំងពីរ ..

leftcenterrightdel
ទិដ្ឋភាព​នៃ​កិច្ច​ប្រជុំ​ (រូប​ថត៖ thoidai.com.vn)

នៅឆមាសទី២នៃឆ្នាំ២០២០ សមាគមមិត្តភាពវៀតណាម - កម្ពុជានៃទីក្រុង Can Tho នឹងរៀបចំសកម្មភាពជាច្រើនដូចជា៖ ការ​រៀបចំដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា ការ​រៀបចំការត្រួតពិនិត្យសុខភាព ព្យាបាលជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនប្រជាជននៅកម្ពុជា  ការ​ជួយ​គាំទ្រសហគមន៍ខ្មែរ - វៀតណាមនៅកម្ពុជាដែលជួប​ការលំបាកដោយសារការរីករាលដាលនៃកូវីដ-១៩ រួម​ទាំងការ​ចូលរួមសកម្មភាពជាច្រើនទៀតដែលរៀបចំឡើងដោយសមាគមមិត្តភាពវៀតណាម - កម្ពុជាផងដែរ៕

បកប្រែដោយ Duy Hoan