leftcenterrightdel
លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស  និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (រូបថត៖ vov.vn)

យោងតាមលោក លុយ ដាវីត បានឲ្យដឹងថា រហូតមកទល់ថ្ងៃនេះ កម្ពុជានៅតែបន្តការរៀបចំកិច្ចប្រជុំកំពូលនេះ តាមពេលវេលាដែលបានគ្រោងទុក ដូចដែលបានឯកភាពគ្នា ជាមួយថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុប ទាំង៥៣ ប្រទេស។ ម្យ៉ាងវិញទៀត លិខិតអញ្ជើញក៏ត្រូវបានបញ្ជូនទៅគ្រប់ភាគីដែលនឹងចូលរួមរួចរាល់អស់ហើយ ហើយរហូតមកទល់ពេលនេះ មានថ្នាក់ដឹកនាំមួយចំនួន បានឆ្លើយតប និងបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលនេះ រួចហើយដែរ។

កម្ពុជាបានក្លាយជាសមាជិករបស់ ASEM នៅឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឲ្យធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម»៕

បកប្រែដោយ Huyen Trang