នៅក្នុងកិច្ចប្រជុំនេះ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មនានាបានពិភាក្សាពីស្ថានភាពនៃការនាំចូលនិងនាំចេញឆ្លងកាត់ព្រំដែនជាប់ជាមួយប្រទេសកម្ពុជា និងសកម្មភាពមួយចំនួនទៀតដើម្បីធានាការនាំចូលនិងនាំចេញទំនិញរវាង​វៀត​ណាម​ និងកម្ពុជាឲ្យត្រូវបានអនុវត្តយ៉ាងរលូន ព្រមទាំងធានាបាននូវការបង្ការទប់ស្កាត់ការរីករាលដាលនៃ Covid-19។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជាក៏បានលើកឡើងនូវស្ថានភាពសេដ្ឋកិច្ច - សង្គមនៅកម្ពុជា និងវិធានការគ្រប់គ្រងការរីករាលដាលជំងឺរាតត្បាតនៃប្រទេសកម្ពុជា ក៏ដូច​ជា​ការលំបាករបស់សហគ្រាសក្នុងដំណើរការដោះដូរទំនិញនាំចូលនិងនាំចេញជាមួយកម្ពុជាក្នុងបរិបទនៃការកើតឡើងជំងឺរាតត្បាត Covid-19 នាបច្ចុប្បន្ននេះ ព្រមទាំងបានដាក់ចេញសំណើរមួយចំនួនដើម្បីជំរុញការដោះដូរពាណិជ្ជកម្មទំនិញរវាងខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជានិយាយដោយឡែក និងការបង្កើនកិច្ចសហប្រតិបត្តិការក្នុង​ការ​ដោះដូរទំនិញរវាងវៀតណាម និងកម្ពុជានិយាយរួម។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម និងមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មនៃបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសកម្ពុជាបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីដោះស្រាយការលំបាកសម្រាប់សកម្មភាពនាំចូល - នាំចេញជាមួយប្រទេសកម្ពុជា ក៏ដូចជាការត្រៀមជំរុញផលិតកម្ម ការធ្វើអាជីវកម្ម និងការអភិវឌ្ឍទីផ្សារនៅក្នុងដំណាក់កាលថ្មីនៅពេលដែលប្រទេសទាំងពីរទប់ស្កាត់បានទាំងស្រុងនូវជំងឺរាតត្បាត Covid-19 នេះ៕

បកប្រែដោយ Duy Hoan