នេះជាសកម្មភាពស្ថិតក្នុងកម្មវិធីជួយជនជាតិខ្មែរដើមកំណើតវៀតណាម និងជនជាតិខ្មែរក្រីក្រក្នុងកំឡុងពេលប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ដែលរៀបចំឡើងដោយស្ថានទូតវៀតណាម សមាគមខ្មែរ-វៀតណាម និងសហគ្រាសវៀតណាមប្រចាំនៅកម្ពុជា។

leftcenterrightdel
ការផ្សព្វផ្សាយព័ត៌មានអំពីជំងឺ Covid-19 ដល់ជនជាតិខ្មែរដើមកំណើតវៀតណាម និងជនជាតិខ្មែរក្រីក្រ (រូបថត៖ nhandan.com.vn)

មកទល់បច្ចុប្បន្ននេះ គណៈកម្មការរៀបចំ និងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តបាត់ដំបង និងខេត្តព្រះសីហនុបានប្រគល់អំណោយជូនក្រុមគ្រួសារជនជាតិខ្មែរដើមកំណើតវៀតណាមប្រមាណ ៣០០០ គ្រួសារ។ អំណោយទាំងនេះគឺជាការរួមវិភាគទានជួយជនជាតិខ្មែរដើមកំណើតវៀតណាម និងជនជាតិខ្មែរក្រីក្រឆ្លងកាត់ការលំបាកដោយសារផលប៉ះពាល់នៃការរីករាលដាល Covid-19៕

បកប្រែដោយ Thuy Anh