leftcenterrightdel
រូប​ថតឧទាហរណ៍ (vov.vn)

នៅថ្ងៃដដែលនោះដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាក៏បានផ្ញើកំណត់ទូតមួយដោយជូនដំណឹងដែលទាក់ទងនឹងការធ្វើដំណើរឆ្លងព្រំដែនរវាងវៀតណាមនិងកម្ពុជាសំដៅកាត់បន្ថយហានិភ័យនៃការឆ្លង និងទប់ស្កាត់ការរីករាលដាលនៃ Covid-19 ។ បើយោងតាមកំណត់ទូតខាងលើនេះបានឲ្យដឹងថា ការធ្វើដំណើរចូលប្រទេសកម្ពុជាដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសទាំងអស់នឹងត្រូវផ្អាកជាបណ្តោះអាសន្ន ចាប់ពីម៉ោង ២៣ និង ៥៩ នាទីយប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០។ វិធានការខាងលើមិនត្រូវបានអនុវត្តចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋកម្ពុជាដែលកាន់លិខិតឆ្លងដែនការទូត និងផ្លូវការទេ។ ភាគីកម្ពុជាស្នើឲ្យអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរធ្វើការរួមគ្នាដើម្បីសម្របសម្រួល និងធានាថាការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម អាចអនុវត្តដោយគ្មានការរាំងស្ទះ។ ព្រមទាំងភាគីកម្ពុជាបានស្នើឱ្យអាជ្ញាធរមូលដ្ឋាននៃប្រទេសវៀតណាមជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនូវពលរដ្ឋកម្ពុជាទាំងអស់ដែលកំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេក្នុងប្រទេសវៀតណាមប្រសិនបើមាន៕

បកប្រែដោយ Duy Hoan