leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ចលោកឧត្តមនាវីឯក ស្រ៊ុន សារឿន និងគណៈប្រតិភូកងទ័ពជើងទឹកកម្ពុជា (រូប​ថត៖ baohaiquanvietnam.vn)

នៅក្នុងកិច្ចប្រជុំនោះ លោកឧត្តមនាវីត្រី Pham Tuan Hung  បានលើកឡើងនូវចំណុចលេចធ្លោមួយចំនួននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរបស់ប្រជាជន កងទ័ព និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរក្នុងការតស៊ូដណ្តើមឯករាជ្យជាតិ ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិរបស់ប្រទេសនីមួយៗ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូប​ថត៖ baohaiquanvietnam.vn)

លោកឧត្តមនាវីត្រី Pham Tuan Hung  បានបញ្ជាក់ថា៖ ដំណើរបំពេញទស្សនកិច្ចការងារនៅកងពលតូចលេខ ១០១ តំបន់ទី ៤ នៃកងទ័ពជើងទឹកប្រជាជនវៀតណាមរបស់គណៈប្រតិភូនៃកងទ័ពជើងទឹកកម្ពុជាលើកនេះគឺជាសក្ខីភាពដែលបញ្ជាក់ពីចំណងសាមគ្គីភាព មិត្តភាព ភាពស្មោះត្រង់រវាងអង្គភាពទាំងពីរ និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ រួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព មនោសញ្ចេតនាជិតស្និទ្ធ ការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក រឹតបន្តឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន កងទ័ព និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរវៀតណាម - កម្ពុជា។

leftcenterrightdel
លោកឧត្តមនាវីត្រី Pham Tuan Hung ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមនាវីឯក ស្រ៊ុន សារឿន (រូប​ថត៖ baohaiquanvietnam.vn)

 

លោកឧត្តមនាវីឯក ស្រ៊ុន សារឿន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ទី៤ និងកងពលតូចលេខ ១០១ ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួបគណៈប្រតិភូ និងសម្តែងនូវបំណងថានាពេលខាងមុខនេះនឹងមានសកម្មភាពផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ ការសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍ជាច្រើនថែមទៀតក្នុងការកសាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនៅកងពលតូចលេខ១០១ គណៈប្រតិភូនៃកងទ័ពជើងទឹកកម្ពុជានឹងផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យទ័ពជើងទឹកវាយលើគោក ហើយទៅទស្សនាមូលដ្ឋានហ្វឹកហ្វឺនមួយចំនួននៃកងពលតូចលេខ១០១៕

បកប្រែដោយ Duy Hoan