នៅឆ្នាំ ២០១៩ កម្លាំងប្រដាប់អាវុធនៃប៉ុស្តិ៍ការពារព្រំដែននៅតាមបណ្តាស្រុកជាប់ព្រំដែននៃខេត្តទាំងពីរ បានសម្របសម្រួលគ្នាក្នុងការរក្សាយ៉ាងរឹមមាំនូវសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពនៅតាមខ្សែព្រំដែន ការឃោសនាអប់រំយ៉ាងសកម្មដល់ប្រជាជននៃប្រទេសទាំងពីរឱ្យគោរពយ៉ាងតឹងរឹងតាមកិច្ចព្រមព្រៀង និងបទបញ្ញត្តិព្រំដែន។ ជាពិសេសគ្រប់អង្គភាពទាំងអស់តែងតែបានផ្តល់ប្រឹក្សាយោបល់ជួយថ្នាក់ដឹកនាំនិងអាជ្ញាធរនៃខេត្តទាំងពីរក្នុងការដឹកនាំ ការអនុវត្តការប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតនៅខេត្តរតនគិរី។ ទន្ទឹមនឹងនោះ បញ្ជាការដ្ឋានយោធាខេត្ត Gia Lai ក៏បានរៀបចំដំណើរទស្សនកិច្ច និងជួយពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជាក្រីក្រីចំនួន ១,០០៧ នាក់ និងបានផ្តល់អំណោយដល់គ្រួសារក្រីក្រចំនួន ១០០ ដោយមានទឹកប្រាក់សរុប ២០០ លានវៀតណាមដុងទៀតផង…

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

 

នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំនៃអង្គភាពទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការសម្របសម្រួលនៅឆ្នាំ២០២០។ ភាគីទាំងពីរបានឯកភាពថា បន្តជំរុញការឃោសនាអប់រំដល់កម្មាភិបាល យុទ្ធជន និងប្រជាជននៃប្រទេសទាំងពីរក្នុងការគោរពយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀង និងបទបញ្ញត្តិស្តីពីព្រំដែន និងកិច្ចព្រមព្រៀងព្រំដែនផ្សេងៗទៀតដែលចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ តាមស្មារតីសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា។ សម្របសម្រួល និងជួយគ្នាទៅវិញទៅមកគ្រាដែលជួបការលំបាក ករណីមានគ្រោះមហន្តរាយទឹកជំនន់ អគ្គីភ័យ និងរោគរាតត្បាត ការប្រមូលនិងធ្វើមាតុភូមិនុវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីនៅខេត្តរតនគីរីក្នុងឆ្នាំ២០២០ និងឆ្នាំបន្តៗទៀត៕

បកប្រែដោយ Minh Trung