leftcenterrightdel
លោកជំទាវ  ម៉ែន សំអន កាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ដូបមិត្ដភាពវៀតណាម-កម្ពុជានៅខេត្ដកំពង់ចាម (រូបថត៖ vnanet.vn)

 

នេះគឺជាស្ដូបមិត្ដភាពទី ១៧ ក្នុងចំណោមស្ដូបមិត្តភាពសរុប ២២ ដែលត្រូវបានជួសជុល កែលម្អនិងសាងសង់ថ្មីក្នុងប្រទេស​កម្ពុជា។ អញ្ជើញចូលរួមមានលោកជំទាវ  ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា  និងលោក ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម៌ការនិងសាសនា និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា រួមទាំងលោកវរសេនីយ៍ឯក Nguyen Thanh Chinh អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំខេត្តកំពង់ចាមផងដែរ។

ថ្លែងក្នុងពិធី តាងនាមឲ្យសម្តេច ហេង សំរិន ប្រធានរដ្ឋសភានិងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា  លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីអត្ថន័យដ៏ធំធេងនៃការសាងសង់ស្ដូបមិត្តភាពកម្ពុជា - វៀតណាមក្នុងខេត្តនិងទីក្រុងនានានៃប្រទេសកម្ពុជា។ រូបភាពកងទ័ពកម្ពុជារួបរួមជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមការពារអ្នកម្តាយពកូនលើស្ដូបមិត្ដភាពបានបង្ហាញពីភាពពិតជាក់ស្ដែងនៃប្រវត្តិសាស្រ្ត នោះគឺជាអ្នកស្នេហាជាតិរបស់កម្ពុជាដោយមានការជួយឧបត្ថម្ភដោយស្មោះរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតដ៏ឃោរឃៅដើម្បីនាំមកនូវការរស់រានមានជីវិត​ឡើងវិញរបស់ប្រជាជនកម្ពុជា។

leftcenterrightdel
ទិដ្ឋភាពនៃស្ដូបមិត្ដភាពវៀតណាម-កម្ពុជា នៅខេត្ដកំពង់ចាម (រូបថត៖ vnanet.vn)

 

លោកជំទាវ ម៉ែន សំអន បានសង្កត់ធ្ងន់ថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ដូបមិត្ដភាពកម្ពុជា - វៀតណាម​ នៅខេត្ដកំពង់ចាម កាន់តែមានអត្ថន័យថែមទៀតនៅពេលដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា រៀបចំពិធីរំលឹកខួបលើកទី ៤១ នៃការឈ្នះរបបប្រល័យពូជសាសន៍ ប៉ុលពត (៧ មករា ១៩៧៩ / ៧ មករា ២០២០)៕

បកប្រែដោយ Pham Diep