leftcenterrightdel
ការគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី នៅស្តូបមិត្តភាព វៀតណាម - កម្ពុជា នៅរាជធានីភ្នំពេញ (រូបថត៖ nhandan.com.vn)

នាព្រឹកថ្ងៃទី ២២ ខែមករា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សហការជាមួយសេនានុព័ន្ធយោធា បានរៀបចំពិធីដាក់កម្រងផ្កា និងអុជធូបនៅស្តូបមិត្តភាពវៀតណាម - កម្ពុជា។ ក្នុងឱកាសនេះ លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា រួមជាមួយកម្មាភិបាល បុគ្គលិកការទូត សមាគម ខ្មែរ - វៀតណាម អង្គការអាជីវកម្ម ស្ថាប័នតំណាង និងក្រុមគ្រួសារវៀតណាមនានា បានគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានតស៊ូ និងពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងការជួយបដិវត្តន៍ និងប្រជាជនកម្ពុជាប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយម និងពួកចក្រពត្តិនិយម ជាពិសេសការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

leftcenterrightdel
ថ្នាក់ដឹកនាំស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ផ្តល់អំណោយជូនក្រុមគ្រួសារជួការលំបាក (រូបថត៖ nhandan.com.vn)

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង និងខេត្តព្រះសីហនុ បានមកអុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរនេះក៏បានទៅសួរសុខទុក្ខ និងផ្តល់អំណោយជូនក្រុមគ្រួសារអាណិកជនវៀតណាមដែលជួបការលំបាកចំនួនជាង ៤០០ គ្រួសារនៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុទៀតផង៕

leftcenterrightdel
អាណិកជនវៀតណាមនៅខេត្តព្រះសីហនុ ទទួលអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម (រូបថត៖ nhandan.com.vn)

បកប្រែដោយ Huyen Trang