ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh បានសម្តែងនូវក្តីរីករាយដោយបានទទួលស្វាគមន៍គណៈប្រតិភូនៃតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យអញ្ជើញមកធ្វើទស្សនកិច្ច និងជូនពរឆ្នាំថ្មីនៅបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh។  ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh បានជម្រាបជូនអំពីលទ្ធផលនៃការអនុវត្តភារកិច្ចការពារជាតិសន្តិសុខរបស់ខេត្តនាឆ្នាំ២០១៩។ ក្នុងលទ្ធផលទាំងនោះគឺមានការចូលរួមចំណែក និងការចែករំលែកបទពិសោធន៍ពីតំបន់ប្រិតបត្តិការសឹករងបន្ទាយមានជ័យ។  ក្នុងឆ្នាំកន្លងទៅ តំបន់ប្រិតបត្តិការសឹករងបន្ទាយមានជ័យបានសហការជាមួយបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh រៀបចំសកម្មភាពជាច្រើនដូចជា ការសួរសុខទុក្ខគ្នាទៅវិញទៅមក ការផ្លាស់ប្តូរ ការចងសម្ព័ន្ធមេត្រីភាព  ការស្វែងរកប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅប្រទេសកម្ពុជានាសម័យសង្គ្រាម ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ការធានាសន្តិសុខជាតិ និងសកម្មភាពសហប្រតិបត្តិការជាច្រើនទៀត។

leftcenterrightdel
គណៈប្រតិភូនៃតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh

លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏ឧឡារិករបស់បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh និងការជួយគាំទ្រ និងការចែករំលែករបស់បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh ជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។ នាពេលខាងមុខនេះ តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យនឹងបង្កើតកម្មវិធីសហប្រតិបត្តិការជាក់លាក់ជាមួយបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh រួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណីរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា៕

បកប្រែដោយ Duy Hoan