ថ្លែងក្នុងឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh លោក Pham Van Tan មានប្រសាសន៍ថា ឆ្នាំ ២០១៩ Tay Ninh ទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើន គោលដៅសេដ្ឋកិច្ចសង្គមទាំងអស់បានសំរេចលើសផែនការ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អគួរឱ្យកត់សម្គាល់ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តស្វាយរៀង ព្រៃវែងត្បូងឃ្មុំ និងកំពង់ចាមត្រូវបានអនុវត្តលើគ្រប់វិស័យ និងទទួលបានលទ្ធផលខ្ពស់។

លោក Pham Van Tan ជឿជាក់ថា ឆ្នាំ២០២០នេះ ជាមួយប្រពៃណីសាមគ្គីភាព មិត្តភាព បណ្តាកម្មវិធីសហប្រតិបត្តិការដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរក្នុងស្មារតីសមភាព ការជួយគាំទ្រគ្នាទៅវិញទៅមក ការពូនជ្រំទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរបស់ប្រជាជននៃប្រទេសទាំងពីរនឹងបន្តមានស្ថិរភាព និងរីកច្រើនថែមទៀត។

leftcenterrightdel
លោក Pham Van Tan  ទទួលអំណោយពីថ្នាក់ដឹកនាំបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា (រូប​ថត៖ vnanet.vn)

តាងនាមគណៈប្រតិភូខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម និងឧត្តរមានជ័យ  លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានជូនពរថ្នាក់ដឹកនាំ កម្មាភិបាល និងយុទ្ធជននៃខេត្ត Tay Ninh ឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីរីកច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ ព្រមទាំងលោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសេដ្ឋកិច្ចវប្បធម៌ និងសង្គមដែលខេត្ត Tay Ninh សម្រេចបានក្នុងឆ្នាំ ២០១៩ ។

លោក ម៉ែន វិបុល ជឿជាក់ថា ឆ្នាំ ២០២០ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា កិច្ចសហប្រតិបត្តិការរវាងខេត្ត Tay Ninh និងបណ្តាខេត្តជាប់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជានឹងបានរក្សាឱ្យមានស្ថិរភាពតទៅទៀត ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរចីរកាល បន្តបង្កលក្ខណៈងាយស្រួលដល់ប្រជាជនដែលរស់នៅតាមតំបន់ព្រំដែនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព៕

បកប្រែដោយ Thanh Cong