ក្នុងរយៈពេលឆ្នាំកន្លងមក កិច្ចសហការរវាងអង្គភាពទាំងពីរសម្រេចបានលទ្ធផលជាវិជ្ជមាន ដោយមានសកម្មភាពជាច្រើនដូចជា៖ ការពិភាក្សា ការផ្លាស់ប្តូរ; ការសួរសុខទុក្ខ ការផ្តល់អំណោយនៅព្រឹត្តិការណ៍សំខាន់ៗ របស់ប្រជាជាតិទាំងពីរ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ជំនាញជាដើម។

leftcenterrightdel
ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ រវាងបញ្ជាការដ្ឋានយោធាខេត្ត Ba Ria – Vung Tau និងតំបន់ប្រតិបត្តិការសិករងខេត្តព្រះវិហារ (រូបថត៖ baobariavungtau.com.vn)

នៅកិច្ចប្រជុំបានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ រវាងបញ្ជាការដ្ឋានយោធាខេត្ត Ba Ria – Vung Tau ជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងរវាងបញ្ជាការដ្ឋានយោធាស្រុកចំនួន៥ ចំណុះបញ្ជាការដ្ឋានយោធាខេត្ត Ba Ria – Vung Tau និងតំបន់ប្រតិបត្តិការសឹករងស្រុកចំនួន៥ ចំណុះតំបន់ប្រតិបត្តិការសិករងខេត្តព្រះវិហារ។ ភាគីនានានឹងបង្កើនការផ្លាស់ប្តូរ សកម្មភាពចងមេត្រីភាព និងជួយគ្នាទៅវិញទៅមកក្នុងការបំពេញភារកិច្ច។ល។ ព្រឹត្តិការណ៍នេះរួមចំណែក រឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជានិយាយរួម និងរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរនិយាយដោយឡែក៕

បកប្រែដោយ Huyen Trang