leftcenterrightdel
លោកនាយឧត្តមសេនីយ៍ To Lam  រដ្ឋមន្ត្រីក្រសួងនគរបាលប្រគល់មេដាយមិត្តភាព ជូនបុគ្គលឆ្នើមនៃក្រសួងមហាផ្ទៃកម្ពុជា (រូបថត៖ vnanet.vn)

នៅកិច្ចពិភាគ្សា  រដ្ឋមន្ត្រីទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការនៅឆ្នាំ ២០១៩ សម្រេចបានលទ្ធផលជាវិជ្ជមានជាច្រើន រួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់រវាងប្រទេសទាំងពីរនិយាយរួម និងនៅប្រទេសនីមួយៗនិយាយដោយឡែក។

ភាគីទាំងពីរបានអះអាងថានឹងបន្តសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតលើវេទិកាអន្តរជាតិទ្វេភាគី និងពហុភាគី; ប្រយុទ្ធប្រឆាំងចំពោះរាល់ឧបាយកលដែលចង់បំបែកបំបាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរ; ប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពចំពោះឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មដែលកំពុងកើតមាន ដើម្បីកិច្ចសហប្រតិបត្តិការដោយសន្តិវិធីរវាងប្រទេសទាំងពីរ និងតំបន់ ដើម្បីសុភមង្គលរបស់ប្រជាជននៃប្រទេសនីមួយៗ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី To Lam និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការក្នុងឆ្នាំ ២០២០។ លោករដ្ឋមន្ត្រី To Lam បានប្រគល់មេដាយមិត្តភាពជូនក្រសួងមហាផ្ទៃកម្ពុជា និងប្រគល់មេដាយមិត្តភាពចំនួន ១០ ជូនបុគ្គលឆ្នើមនៃក្រសួងមហាផ្ទៃកម្ពុជា ដែលមានស្នាដៃលេចធ្លោក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ៕

បកប្រែដោយ Huyen Trang