leftcenterrightdel
តំណាងនាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិកម្ពុជាជូនអំណោយដល់ថ្នាក់ដឹកនាំខេត្ត Tay Ninh

 

លេខាគណៈកម្មាធិការបក្សខេត្ត Tay Ninh លោក Pham Viet Thanh បានសម្តែងក្តីរីករាយដោយបានទទួលស្វាគមន៍គណៈប្រតិភូក្នុងឱកាសចូលឆ្នាំថ្មីនិងជូនដំណឹងអំពីស្ថានភាពនៅមូលដ្ឋាន ព្រមទាំងលោកក៏បានសង្កត់ធ្ងន់ទៅលើការរួមចំណែកនិងចែករំលែកបទពិសោធន៍ពីនាយកដ្ឋានអភិវឌ្ឍន៍និយាយដោយឡែក និងរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងប្រជាជនកម្ពុជានិយាយរួម។  លោកសង្ឃឹមថា នាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិកម្ពុជានឹងមកបំពេញទស្សនកិច្ចជាទៀងទាត់ដើម្បីបង្កើតកម្មវិធីកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរយោបល់អំពីការអភិវឌ្ឍសេដ្ឋកិច្ចរវាងនាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិកម្ពុជា និងគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh និងកងកម្លាំងប្រដាប់អាវុធខេត្ដ Tay Ninh ។

លោកឧត្តមសេនីយ៍ទោ  យ៉ង់ ម៉ៅ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់ថ្នាក់ដឹកនាំនិងជំនួយរបស់ខេត្ត Tay Ninh ចំពោះនាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិកម្ពុជាក្នុងរយៈពេលពេលកន្លងមក។ នាពេលខាងមុខ នាយកដ្ឋានអភិវឌ្ឍន៍នឹងបង្កើតកម្មវិធីសហប្រតិបត្តិការជាក់ស្ដែងជាមួយគណៈកម្មាធិការប្រជាជនខេត្តនិងកងកម្លាំងប្រដាប់អាវុធខេត្ត Tay Ninh ដើម្បីរួមចំណែកថែរក្សាប្រពៃណីសាមគ្គីភាពនិងមិត្តភាពរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា៕

បកប្រែដោយ Pham Diep