ក្នុងឱកាសនេះ ប្រធានគណៈប្រតិភូទាំងឡាយបានជូនពរថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនទទួលបានឆ្នាំថ្មីមួយល្អប្រសើរជាទីបំផុត។ ថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធកម្ពុជាបានសម្ដែងនូវអំណរគុណចំពោះជំនួយដែលកងទ័ពការពារព្រំដែនវៀតណាមផ្ដល់ឲ្យកងទ័ព និងប្រជាជនកម្ពុជានៅពេលកន្លងមក។

leftcenterrightdel
មេបញ្ជាការរងនៃបញ្ជាការដ្ឋានទ័ពជើងគោកកម្ពុជាជូនអំណោយដល់បញ្ជាការដ្ឋានការពារព្រំដែន (រូបថត៖ bienphong.com.vn)

ក្នុងជំនួបនេះ តាងនាមថ្នាក់ដឹកនាំកងទ័ពការពារព្រំដែន លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong បានសម្ដែងនូវអំណរគុណចំពោះការយកចិត្តទុកដាក់ និងមនោសញ្ចេតនាល្អប្រសើរដែលកម្លាំងប្រដាប់អាវុធកម្ពុជាផ្ដល់ឲ្យកងទ័ពការពារព្រំដែនវៀតណាម។

លោករំពឹងថា នៅពេលខាងមុខ កងទ័ពការពារព្រំដែនវៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងប្រដាប់អាវុធកម្ពុជាក្នុងការគ្រប់គ្រង និងការពារខ្សែព្រំដែនរួមរវាងប្រទេសទាំងពីរ រក្សាទំនាក់ទំនងសាមគ្គីភាព រួមគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Thuy Anh