leftcenterrightdel
លោក Truong Hoa Binh ឧបនាយករដ្ឋប្រចាំការនៃវៀតណាម និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា (រូបថត៖ dangcongsan.vn)

 

នៅក្នុងជំនួបទាំងនេះ លោក Truong Hoa Binh ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានអបអរសាទរចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមកិច្ច ការបរទេសនិងការធ្វើសមាហរណកម្មអន្តរជាតិដែលប្រជាជនកម្ពុជាសម្រេចបាន ព្រមទាំងជឿជាក់ថាកម្ពុជានឹងអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ប្រកបដោយជោគជ័យដើម្បីកសាងប្រទេសកម្ពុជាឲ្យមានសន្តិភាព ស្ថិរភាព វិបុលភាពក៏ដូចជាតួនាទី និងកិត្យានុភាពកាន់តែខ្ពស់ក្នុងតំបន់និងលើពិភពលោកដែរ។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុនសែន និងលោកស្រី ឃួន សូដារី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនេះដោយជឿជាក់ថា ភាពជោគជ័យនៃដំណើរទស្សនកិច្ចលើកនេះរួមចំណែកជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ Truong Hoa Binh និងសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងសាមគ្គីភាពមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែតរីកច្រើន ស៊ីជម្រៅ និងរឹងមាំនាពេលខាងមុខ ព្រមទាំងភាគីទាំងពីរបានឯកភាពសហការយ៉ាងជិតស្និទ្ធដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចព្រមព្រៀង និងបង្កើនទំនុកទុកចិត្ដខាងនយោបាយនៅគ្រប់លំដាប់ថ្នាក់ ទន្ទឹមនឹងនោះបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងនោះផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការនៃសសរស្តម្ភទាំង ៣ គឺ នយោបាយ - ការបរទេស; ការពារជាតិ-សន្តិសុខ; សេដ្ឋកិច្ច-ពាណិជ្ជកម្ម។

leftcenterrightdel
លោក Truong Hoa Binh ឧបនាយករដ្ឋប្រចាំការនៃវៀតណាម និងលោកស្រី  ឃួន សុដារី ប្រធានស្តីទីនៃរដ្ឋសភាកម្ពុជា (រូបថត៖ dangcongsan.vn)

 

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន និងលោកស្រី ឃួន សូដារី បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃការចុះហត្ថលេខាលើឯកសារច្បាប់សំខាន់ចំនួនពីរដោយបានកត់សម្គាល់នូវសមិទ្ធិផលនៃការងារកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនសម្រេចបានប្រមាណ ៨៤ ភាគរយ ជាមួយគ្នានេះឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និតនិងស្វែងរកដំណោះស្រាយសមស្របដើម្បីបញ្ចប់ការងារកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងវៀតណាម - កម្ពុជាដើម្បីសម្រេចគោលដៅនៃការកសាងខ្សែព្រំដែនរវាងប្រទេសទាំងពីរប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍរួម រួមចំណែកលើកកម្ពស់ជីវភាពរបស់នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែនឲ្យកាន់តែល្អប្រសើរឡើង។

* ក្នុងដំណើរទស្សនកិច្ចនេះ លោក Truong Hoa Binh ឧបនាយករដ្ឋមន្រ្តីប្រចាំការនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបជាមួយសម្ដេចសាយឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងជួបសំណេះសំណាលជាមួយមន្រ្តីនិងបុគ្គលិកនៃស្ថានទូត​វៀតណាម​ប្រចាំនៅកម្ពុជានិងតំណាងសហគមន៍វៀតណាមដែលរស់នៅនិងធ្វើការនៅកម្ពុជា៕

បកប្រែដោយ Pham Diep