leftcenterrightdel
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh (រូបថត៖ dangcongsan.vn)

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបរិបទទំនាក់ទំនងមិត្តភាពសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ភាគីទាំងពីរបានអនុវត្តសកម្មភាពនៃកិច្ចការបរទេសសំខាន់ៗជាច្រើន ហើយរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងយន្ដការនៃកិច្ចសហប្រតិបត្តិការជាប្រចាំ។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៩ ខែ ឆ្នាំ២០១៩ សម្រេចបាន ៨២៨.៤៣ លានដុល្លារអាមេរិក កើនឡើង ១២.៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ ភាគីទាំងពីរបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យជាច្រើនទៀត ដូចជាសន្តិសុខ ការពារជាតិ ការអប់រំបណ្តុះបណ្តាល និងវិស័យកសិកម្មជាដើម។

ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម - កម្ពុជាបន្តអភិវឌ្ឍយ៉ាងវិជ្ជមាន។ ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាច្រើន។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ១០ ខែឆ្នាំ ២០១៩ សម្រេចបាន ៤.៤១ ពាន់លានដុល្លារអាមេរិក។ ភាគីទាំងពីរក៏បានសហប្រតិបត្តិការយ៉ាងសកម្មលើការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ការអប់រំ ការបណ្តុះបណ្តាល ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងកិច្ចការជាតិ សាសនាជាដើម។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh នឹងជួបពិភាក្សាការងារជាមួយលោក Bounthong Chitmany ឧបនាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីកម្ពុជា ហើយទៅទស្សនាការដ្ឋានសាងសង់វិមានរដ្ឋសភាឡាវ និងជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ និងកម្ពុជាទៀតផង៕

បកប្រែដោយ Thanh Cong