leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ 

 

តាំងពីឆ្នាំ ២០១៥ មកទល់បច្ចុប្បន្ននេះ វៀតណាមបានជួយឧបត្ថម្ភកម្ពុជាជាទឹកប្រាក់ជាង ១៣ លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោងចំនួន ២០ រួមមានការកែលំអ លើកសោភ័ណភាពស្ដូបមិត្តភាព និងជួសជុលទីស្នាក់ការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ បច្ចុប្បន្ននេះមានគម្រោងចំនួន ១៦ បានបញ្ចប់ដោយរួចរាល់នូវការកែលំអ លើកសោភ័ណភាព និងគម្រោងចំនួន ៣ កំពុងដំណើរការ ហើយនិងមានគម្រោង ១ ទៀតត្រៀមធ្វើការសាងសង់។ ភាគីទាំងពីរបានឯកភាពដោយផ្អែកលើស្ថានភាពជាក់ស្តែងនិងតាមការស្នើសុំរបស់អាជ្ញាធរមូលដ្ឋាន បើឃើញថាចាំបាច់នឹងបន្តរាយការណ៍ជូនរដ្ឋាភិបាល​ទាំង ២ អំពីគោលការណ៍សាងសង់ស្ដូបមិត្តភាពថ្មីមួយចំនួននៅតាមមូលដ្ឋានមានអត្ថន័យជាប្រវត្តិសាស្ត្រដែលមិនទាន់មានស្ដូបមិត្ដភាព។

leftcenterrightdel
តំណាងគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃសម័យប្រជុំលើកទី ៤ ស្តីពីកិច្ចសហការកែលំអ លើកសោភ័ណភាពស្ដូបមិត្តភាពវៀតណាម - កម្ពុជា

 

ទន្ទឹមនឹងនេះនឹងសហការគ្នាធ្វើពិធីសារឬកិច្ចព្រមព្រៀងថ្នាក់រដ្ឋាភិបាលស្តីពីការគ្រប់គ្រងនិងការពារគំរោងខាងលើនេះ ហើយដាក់ជូនរដ្ឋាភិបាលនៃប្រទេសទាំងពីរដើម្បីសុំការយល់ព្រម។ នៅចុងបញ្ចប់នៃកិច្ចពិភាក្សានេះ តំណាងគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី ៤ ស្តីពីកិច្ចសហការកែលំអ លើកសោភ័ណភាពស្ដូបមិត្តភាពវៀតណាម - កម្ពុជា។៕

បកប្រែដោយ Pham Diep