leftcenterrightdel
រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាជាមួយគ្នា (រូបថត៖ vnanet.vn)

នៅកិច្ចប្រជុំ លោករដ្ឋមន្ត្រី Le Thanh Long  បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរបានឯកភាពសហការរៀបចំកិច្ចប្រជុំស្តីពីយុត្តិធម៍លើកទី ២ នៃបណ្តាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា ជារៀងរាល់ ២ ឆ្នាំម្តងដោយប្តូរវេនគ្នានៅវៀតណាមនិងកម្ពុជា ដើម្បីពិភាក្សា និងលើកឡើងនូវវិធានការនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌រវាងបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ក្រសួងយុត្តិធម៌ និងតំបន់នានារបស់វៀតណាមដែលជាប់ព្រំដែនជាមួយកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការណែនាំ ការផ្សព្វផ្សាយច្បាប់ដល់ប្រជាជននៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។

លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលកិច្ចប្រជុំស្តីពីយុត្តិធម៌លើកទី ១ នៃបណ្តាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា  សម្រេចបានជោគជ័យនៅខេត្ត Tay Ninh។ ភាគីទាំងពីរបានចាត់ទុកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ជាពិសេសគឺវិស័យយុត្តិធម៌ សម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន រួមចំណែកក្នុងការការពារសន្តិភាព និងសណ្តាប់ធ្នាប់រវាងបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម៕

បកប្រែដោយ Huyen Trang