leftcenterrightdel
រូបភាពផ្សារ  (រូបថតៈ Vnews)

 

កាសែតភ្នំពេញប៉ុស្តិ៍បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មកម្ពុជានឹងសហការជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម រៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា - វៀតណាមដែលនឹងប្រព្រឹត្តទៅតាំងពីថ្ងៃទី ២៤ ដល់ ២៦ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសបើកសម្ពោធផ្សារ Da ។

លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំបានចែករំលែកជាមួយកាសែតភ្នំពេញប៉ុស្តិ៍ថា ពិព័រណ៍នឹងមានស្តង់ទំនិញចំនួន ២០០  ស្តង់។ នេះគឺជាឱកាសថ្មីសម្រាប់ប្រជាជន ជាពិសេសគឺសហគ្រាសនៃប្រទេសទាំងពីរលើកកម្ពស់សកម្មភាពលក់ដូរ នៅតាមតំបន់ព្រំដែន។ លោក ជាម ច័ន្ទសោភ័ណ្ឌ ក៏បានឲ្យដឹងថា ទំហំពាណិជ្ជកម្មតាមព្រំដែនខេត្តត្បូងឃ្មុំ សម្រេចបាន ៩៧០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧ និងបានកើនឡើងដល់ ១,២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០១៨ ។

គួររំលឹកថា នៅខែកក្កដាឆ្នាំ ២០១៧ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ចាប់ផ្តើមសាងសង់ផ្សារគំរូព្រំដែន៕

បកប្រែដោយ Pham Diep