leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​ (រូបថត៖ haiquanonline.vn)

 

នៅកិច្ចប្រជុំ តំណាងនគរបាលខេត្ត Tay Ninh  បានឲ្យដឹងថា អនុវត្តតាមកំណត់ហេតុនៃកិច្ចសហប្រតិបត្ដិការរវាងខេត្ត Tay Ninh  ជាមួយខេត្ត ស្វាយរៀង ខេត្ដត្បូងឃ្មុំ និងខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលកន្លងមក កិច្ចសហការក្នុងការទប់ស្កាត់គ្រឿងញៀននៅតាមខ្សែព្រំដែន ខេត្ដ Tay Ninh ទទួលបានលទ្ធផលជាច្រើន រួមចំណែកដល់ស្ថិរភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមព្រំដែនទាំងសងខាង និងជំរុញទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងបណ្ដាខេត្តជាប់ព្រំដែនឲ្យកាន់តែរីកចម្រើន។

leftcenterrightdel
ខេត្ត Tay Ninh និងបណ្ដាខេត្ដនៃកម្ពុជាបានចុះហត្ថលេខាលើកម្មវិធីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២០ (រូបថត៖ haiquanonline.vn)

 

ថ្លែងនៅកិច្ចប្រជុំ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh លោក Tran Van Chien បានអះអាងថា ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរបណ្ដាខេត្តជាប់ព្រំដែននៃកម្ពុជាក្នុងការទប់ស្កាត់គ្រឿងញៀន គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចចំបងក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន របស់ខេត្ត។

នៅចុងបញ្ចប់ ខេត្ត Tay Ninh និងបណ្ដាខេត្ដនៃកម្ពុជាបានចុះហត្ថលេខាលើកម្មវិធីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២០៕

បកប្រែដោយ Pham Diep