leftcenterrightdel
រីយរាយជាមួយពិធីបុណ្យអុំទូកប្រពៃណីដ៏ធំបំផុតនៅប្រទេសកម្ពុជា (រូបថត៖ vov.vn)

 

អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានព្រះមហាក្សត្រ នរោត្តម សីហមុនី, ប្រធានរដ្ឋសភាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, នាយករដ្ឋមន្រ្តីកម្ពុជា     សម្តេចតេជោ ហ៊ុនសែន រួមទាំងប្រតិភូអន្តរជាតិនិងប្រជាជនក្នុងប្រទេស និងភ្ញៀវអន្តរជាតិរាប់ពាន់នាក់ផងដែរ។ ពិធីបុណ្យឆ្នាំនេះត្រវបានធ្វើឡើងក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី ១២ ខែវិច្ឆិកា។ ពិធីអុំទូកត្រូវបានរៀបចំឡើងនៅពេលថ្ងៃ ហើយពេលយប់ ទូកទាំងអស់ដែលត្រូវបានតុបតែងលំអរដោយភ្លើងពណ៌ចម្រុះនិងពន្លឺភ្លឺៗ នឹងដាក់បណ្តែតលើទន្លេជាមួយនឹងពិធីបាញ់កាំជ្រួចដ៏គួរឲ្យចាប់អារម្មណ៍ទៀតផង។

គួរបញ្ជាក់ថា ពិធីអុំទូកឆ្នាំនេះមានការចូលរួមពីទូក «ង» ជិត ៣០០ ដោយមានអ្នកចែវទូកជាង ១៩.០០០ នាក់មកពីបណ្តខេត្តក្រុងនានានៅទូទាំងប្រទេសកម្ពុជាផងដែរ៕

តាម vovworld.vn