leftcenterrightdel
លោក ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ vovworld.vn)

 

អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមានរបស់លោក ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជា ណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម  លោក  Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា; តំណាងមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិ រួមទាំងនិស្សិតកម្ពុជាដែលសិក្សានៅសាកលវិទ្យាល័យនានានៅទីក្រុងហាណូយផងដែរ។

ថ្លែងមតិក្នុងពិធីនេះ លោក  Vu Mao បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនិងការខិតខំរបស់និស្សិតកម្ពុជាក្នុងប៉ុន្មានឆ្នាំកន្លងទៅ ហើយក៏អះអាងថានិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាមបានពង្រីកស្មារតីសាមគ្គីភាព មិត្តភាព និងចូលរួមយ៉ាងសកម្មក្នុងចលនា“ បណ្តុះពន្លកមិត្តភាព» ដែលបំផុសឡើងដោយសមាគមមិត្តភាពវៀតណាម -កម្ពុជា។ តាមរយៈនោះរួមចំណែកកសាងប្រទេសជាតិ ក៏ដូចជាពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងប្រជាជនវៀតណាមនិងកម្ពុជា​។

ក្នុងឱកាសនេះ ឯកអគ្គរាជទូតកម្ពុជា លោក ចាយ ណាវុធ ក៏មានបំណងចង់ឲ្យនិស្សិតកម្ពុជាទាំងអស់ត្រូវខិតខំសិក្សាបន្ថែមទៀតដើម្បីយកចំណេះដឹងដែលបានរៀនសូត្រនៅវៀតណាម មករួមចំណែកក្នុងការកសាងនិងថែរក្សាសន្តិភាព ក៏ដូចជារួមដៃគ្នារក្សាចំណងសាមគ្គីភាពនិងមិត្តភាពកម្ពុជា - វៀតណាមឲ្យកាន់តែឋិតឋេរជានិរន្តពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

តាម vovworld.vn