leftcenterrightdel
លោកអគ្គកុងស៊ុល Vu Ngoc Ly និងមន្ត្រីខេត្តព្រះសីហនុ ចូលរួមពិធីបុណ្យអកអំបុកមិត្តភាពជាប្រពៃណី (រូបថត៖ vnanet.vn)

ក្នុងឱកាសរំលឹកខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ / ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩)  តំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ បានផ្ញើសារលិខិតអបអរសាទរជូនអាជ្ញាធរខេត្ត និងបានចូលរួមពិធីបុណ្យអកអំបុកមិត្តភាព ដើម្បីជំរុញចំណងសាមគ្គីភាព ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយមានខ្លឹមសារថា “បរិភោគអំបុករួមគ្នាការពារជាតិ - សាសនា - ព្រះមហាក្សត្រ”។

លោកអគ្គកុងស៊ុល Vu Ngoc Ly បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គម ដែលប្រជាជនកម្ពុជាសម្រេចបានក្នុងរយៈពេល ៦៦ ឆ្នាំកន្លងមក។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់គណៈកម្មាធិការខេត្តព្រះសីហនុក្នុងរយៈពេលកន្លងមក ព្រមទាំងសំដែងនូវជំនឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជា រួមទាំងទំនាក់ទំនងរវាងគណៈកម្មាធិការខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាមនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ក្រោមបាវចនាថា “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែង”៕

បកប្រែដោយ Thanh Cong