leftcenterrightdel
អគ្គលេខាបក្ស និងជាប្រធានវៀតណាម លោក Nguyen Phu Trong ជួបសវនាការព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រៈមហាក្សតនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ (រូបថត៖ vnanet.vn)

នាថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានផ្ញើសារលិខិតអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានផ្ញើសារលិខិតអបអរសាទរជូនសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសារលិខិតអបអរសាទរ គណៈកម្មាធិការមជ្ឈិមបក្ស និងថ្នាក់ដឹកនាំវៀតណាម បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងដែលប្រជាជនកម្ពុជាសម្រេចបាន ក្នុងរយៈពេល ៦៦ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងជូនពរថា ក្រោមការគ្រងរាជសម្បត្តិប្រកបដោយសុភវិនិច្ឆ័យរបស់ព្រះមហាក្សត្រ និងការដឹកនាំដ៏ឈ្លាសវៃរបស់ព្រឹទ្ធសភា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជានឹងសម្រេចបានសមិទ្ធិផលជាច្រើនបន្ថែមទៀត ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាប្រកបដោយសុខសន្តិភាព និងវិបុលភាព។ បក្ស និងរដ្ឋវៀតណាម សំដែងនូវជំនឿជាក់ថា ទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរក្រោមបាវចនាថា “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែង” នឹងអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានផ្ញើសារលិខិតអបអរសាទរជូនលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៕

បកប្រែដោយ Huyen Trang