ក្នុងឱកាសនេះ លោក Truong Minh Nhat ប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជា នៃទីក្រុងហូជីមិញ បានអះអាងថា វៀតណាមនិងកម្ពុជាគឺជាប្រទេសជិតខាងដ៏ជិតស្និទ និងមានទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ការគាំទ្រគ្នាទៅវិញទៅមកក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ។

leftcenterrightdel
ការសំដែងសិល្បៈនៅពិធីខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ របស់ព្រះរាជាណាចក្រកម្ពុជា (រូបថត៖ vnanet.vn)

រួមជាមួយប្រជាជននៅទូទាំងប្រទេស ប្រជាជនទីក្រុងហូជីមិញបានសន្យាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរួមចំណែកក្នុងការអនុវត្តប្រកបដោយជោគជ័យនូវទិសដៅ និងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ វៀតណាម-កម្ពុជា ដែលត្រូវបានបញ្ជាក់ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្រោមបាវចនាថា “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែង” ដើម្បីរួមចំណែកដល់សន្តិភាពស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក។

លោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ បានអះអាងថា ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ បាននិងកំពុងពូនជ្រំនិងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ ភាគីទាំងពីរក៏បានយកចិត្តទុកដាក់លើការផ្លាស់ប្តូរគណៈប្រតុភូគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក រួមចំណែកជំរុញទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរឡើងកម្រិតកម្ពស់ថ្មីមួយ ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោក សុខ ដារ៉េត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋាភិបាល និងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានលះបង់ជីវិត ដើម្បីរំដោះប្រជាជន និងប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ លោកបានបញ្ជាក់ថាសមិទ្ធិផលដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក អាស្រ័យដោយការគាំទ្រ និងការជួយឧបត្ថម្ភដ៏ឧត្តុងឧត្តមពីបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ជូនចំពោះប្រជាជនកម្ពុជា៕

បកប្រែដោយ Huyen Trang