leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ក្នុងឆ្នាំកន្លងមក សកម្មភាពសហប្រតិបត្តិការជាច្រើនរវាងភាគីទាំងពីរត្រូវបានអនុវត្ត និងនាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន ដែលលេចធ្លោគឺការឃោសនាឱ្យស្ត្រីយល់ពីទឹកដី មនុស្ស និងចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា ការបំប៉ន់ជំនាញក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សា ការជួញដូរស្ត្រីនិងកុមារ រួមទាំងការ​ថែរក្សាប្រកបដោយប្រសិទ្ធិភាពនូវសកម្មភាពនៃបណ្តាក្លឹបដូចជា៖“  ក្លឹបស្ត្រីគ្រប់គ្រងព្រំដែននិងបង្គោលព្រំដែន” “ក្លឹបស្ត្រីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងដែនខុសច្បាប់” នៅតាមបណ្តាឃុំជាប់ព្រំដែន។ មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែងបានផ្សព្វផ្សាយ និងចលនាប្រជាជនឲ្យជួយក្រុម K52 (បញ្ជាការដ្ឋានយោធាខេត្ត Gia Lai) ក្នុងការស្វែងរកនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជិវតិនៅកម្ពុជា៕

បកប្រែដោយ Duy Hoan