សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី XII បានបញ្ជាក់ថា៖“ ការពារជាដាច់ខាតនិងតស៊ូយ៉ាងស្វិតស្វាញដើម្បីការពារឯករាជ្យជាតិអធិបតេយ្យភាព ការបង្រួបបង្រួមជាតិ និងបូរណភាពទឹកដីរបស់មាតុភូមិ រក្សាបរិស្ថានសន្តិភាពនិងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេស  ធានាសន្តិសុខជាតិនិងសណ្តាប់ធ្នាប់សង្គម”។ អនុវត្តតាមសេចក្ដីសម្រេចចិត្ដនិងពង្រីកលទ្ធផល​ដែលសម្រេចបានក្នុងនោះមានការខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក​វៀតណាម - កម្ពុជា។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc និងសម្ដេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ (រូបថត៖ vnanet.vn)

 

វៀតណាមមានខ្សែព្រំដែនគោកជាប់ជាមួយប្រទេសចំនួន ៣ រួមមានប្រទេសចិន ឡាវនិងកម្ពុជា។ ដើម្បីរក្សាបរិស្ថានសន្តិភាពនិងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិដោយគោលនយោបាយការបរទេស ឯករាជ្យ ស្វ័យភាព សន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។ វៀតណាមតែងតែមានបំណងចង់ចូលរួមជាមួយបណ្ដាប្រទេសជិតខាងកសាងព្រំដែនរួមប្រកប​ដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។ វៀតណាមបានបញ្ចប់ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកជាមួយប្រទេសចិននិងឡាវ។ ខណៈដែលរហូតមកទល់ពេលនេះការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកវៀតណាម - កម្ពុជាបានសម្រេចប្រមាណ ៨៤% ហើយ។

ព្រំដែនគោកវៀតណាម - កម្ពុជាមានប្រវែងប្រមាណ ១,២៤៥ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន ១០ របស់វៀតណាមនិងខេត្តចំនួន៩ របស់កម្ពុជា។ ដោយឈរលើមូលដ្ឋាននៃសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ វៀតណាមនិងកម្ពុជាបានដំណើរការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនចាប់តាំងពីដើមឆ្នាំ១៩៨៦។ ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាដើមខែតុលា កន្លងមក ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ២ ដែលទទួលស្គាល់លទ្ធផលនៃការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក (សម្រេចបាន ៨៤%) គឺ“សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា”។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរបន្ទាប់ពីការចរចាជាង ៣០ ឆ្នាំមក ដោយបង្ហាញថា ប្រសិនបើមានសុឆន្ទៈ ការប្តេជ្ញាចិត្ត ការទទួលខុសត្រូវ ការទុកចិត្ដគ្នានិងកិច្ចខិតខំប្រឹងប្រែងរួមគឺបញ្ហាលំបាកទាំងអស់ដូចជាព្រំដែនជាតិនៅតែដោះស្រាយបានទាំងស្រុងដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

រួមជាមួយឯកសារច្បាប់អំពីព្រំដែនដែលបានចុះហត្ថលេខាកាលពីមុននោះ ឯកសារច្បាប់ទាំងពីរដែលបានលើកឡើងខាងលើបានបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ការគ្រប់គ្រងនិងអភិវឌ្ឍន៍ខ្សែព្រំដែនវៀតណាម - កម្ពុជា ធានាការរក្សាសន្តិសុខនិងការពារជាតិ សណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ព្រំដែន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ការជួបប្រាស្រ័យនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៅតាមសងខាងព្រំដែន។ “ លទ្ធផលល្អនោះកើតចេញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការសម្រេចការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក  ដោយឈរលើមូលដ្ឋានគោរពឯករាជ្យជាតិ អធិបតេយ្យភាពនិងបូរណភាពទឹកដីរវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា ដើម្បីសុភមង្គលនិងវិបុលភាពរបស់ប្រទេសជាតិនិងប្រជាជននៃប្រទេសទាំងពីរ ជាមួយគ្នានោះពង្រីកទំនាក់ទំនងល្អ សាមគ្គីភាព និងប្រពៃណី ឆ្ពោះទៅរកការកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព មិត្ដភាព កិច្ចសហប្រតិបត្ដិការនិងការអភិវឌ្ឍប្រកបដោយចីរភាព ស្របជាមួយច្បាប់អន្ដរជាតិ។  លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែននិងជាប្រធានគណៈកម្មាធិការចំរុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកកម្ពុជា -វៀតណាម បានបញ្ជាក់នៅក្នុងសន្និសីទបូកសរុបការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកវៀតណាម- កម្ពុជាដំណាក់កាល ២០០៦-២០១៩ ។

បច្ចុប្បន្ននេះ​ វៀតណាមនិងកម្ពុជាបានឯកភាពគ្នាអនុវត្តការគ្រប់គ្រងព្រំដែនដោយយោងតាមលទ្ធផលខណ្ឌសីមានិងបោះ​បង្គោលព្រំដែននៅក្នុងតំបន់ភូមិសាស្ដ្រដែលសម្រេចការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន ព្រមទាំងបន្តខិតខំប្រឹងប្រែងនិងសហការយ៉ាងជិតស្និទ្ធថែមទៀតដើម្បីបញ្ចប់ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែននៅសល់ ១៦%។ ដោយសារការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនមិនទាន់សម្រេចទាំងស្រុង ហេតុដូច្នេះការណ៍ដែលរដ្ឋគ្រប់គ្រងខ្សែព្រំដែនគោក​វៀត​ណាម-កម្ពុជាត្រូវតែអនុវត្ដខ្លឹមសារដូចតទៅ៖

ទី១៖ ត្រូវធ្វើឲ្យជ្រួតជ្រាបនិងអនុវត្ដតាមទស្សនៈនិងគោលការណ៍របស់បក្សនិងរដ្ឋលើបញ្ហាព្រំដែនជាតិ។ ព្រំដែនជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាមគឺពិសិដ្ឋនិងមិនអាចរំលោភបាន។ ការកសាង ការគ្រប់គ្រងនិងការការពារព្រំដែនជាតិមានសារៈសំខាន់ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសជាតិ រួមចំណែករក្សាស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងពង្រឹងការពារជាតិនិងសន្តិសុខរបស់ប្រទេសជាតិ  ក៏ដូចជាបុព្វហេតុរបស់ប្រជាជនទាំងមូលដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋផងដែរ។

វៀតណាមបានបញ្ជាក់ពីបំណងចង់កសាងព្រំដែនប្រកបដោយសន្តិភាពមិត្តភាពនិងស្ថិរភាពយូរអង្វែងជាមួយបណ្ដាប្រទេសជិតខាង ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចារដើម្បីដោះស្រាយរាល់ការខ្វែងគំនិត ការជំលោះព្រំដែន ដោយឈរលើមូលដ្ឋានអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ស្របជាមួយច្បាប់អន្តរជាតិ។

ទី ២៖ ជំរុញការផ្សាយឃោសនា អប់រំនិងលើកកម្ពស់ការយល់ដឹងដល់ប្រជាជននៅទូទាំងប្រទេសលើការងារខណ្ឌសីមានិងបោះបង្គោលព្រំដែននិយាយរួម ព្រមទាំងជូនដំណឹងដល់សាធារណជននៃលក្ខណៈតម្លាភាពអំពីដំណើរការចរចានិងដោះស្រាយបញ្ហាព្រំដែនវៀតណាម - កម្ពុជាដើម្បីឱ្យសាធារណមតិបានដឹងគ្រប់គ្រាន់ញនូវលទ្ធផលដែលប្រទេសទាំងពីរសម្រេចបាន ហើយមិនទុកឲ្យជនអគតិបំភ្លៃកាពិតនិងទប់ស្កាត់ដំណើរការខណ្ឌសីមានិងបោះបង្គោលព្រំដែន។ ជាមួយគ្នានោះសហការគ្រប់គ្រងល្អនូវខ្សែព្រំដែននិងបង្គោលព្រំដែននិងជំរុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិនិងសន្តិសុខនៅតាមតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។

ទី៣៖ អាជ្ញាធរមូលដ្ឋាននៃបណ្ដាខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា ចាំបាច់ត្រូវផ្តោតលើការពង្រឹងការគ្រប់គ្រងតំបន់ព្រំដែនគោក ដោយយោងតាមឯកសារច្បាប់និងកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខា។ ជាពិសេសខណៈដែលភាគីទាំងពីរមិនទាន់បញ្ចប់ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកគួរតែធ្វើឲ្យជ្រួតជ្រាបខ្លឹមសារ "ខណៈពេលរង់ចាំដោះស្រាយបញ្ហាព្រំដែននៅសេសសល់គឺត្រូវតែរក្សាការគ្រប់គ្រងដូចបច្ចុប្បន្ន និងមិនផ្លាស់ប្តូរឬរំកិលបង្គោលព្រំដែន ហើយអប់រំដល់ប្រជាជនកុំអោយទន្ទ្រានដី ទន្ទឹមនឹងនោះសហការគ្នារក្សាសន្ដិសុខនិងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន” ដែលបានចែងច្បាស់នៅក្នុងសេចក្តីប្រកាសរួមរវាងវៀតណាម - កម្ពុជានៅឆ្នាំ ១៩៩៥ ។

ទី ៤៖ ជួរកម្មាភិបាលបំពេញការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន រួមទាំងកម្មាភិបាលផ្តល់ប្រឹក្សានិងស្រាវជ្រាវ ក៏ដូចជាអង្គភាព សារព័ត៌មាននានាគួរយល់ច្បាស់ពីបទប្បញ្ញត្ដិស្តីពីការគ្រប់គ្រងព្រំដែនគោកវៀតណាម - កម្ពុជា ព្រមទាំងម្ចាស់ការស្រាវជ្រាវ យល់ត្រឹមត្រូវនិងគ្រប់គ្រាន់អំពីដំណើរការចរចានិងការចុះហត្ថលេខាលើឯកសារច្បាប់ស្តីពីព្រំដែន ដែលផ្អែកលើមូលដ្ឋាននោះដើម្បីតស៊ូការពារផលប្រយោជន៍របស់ប្រទេសក៏ដូចជាសមិទ្ធិផលដែលសម្រេចបានក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែនរវាងវៀតណាមនិងកម្ពុជា ក្រៅពីនេះជួយតម្រង់ទិសសាធារណមតិនិងប្រឆាំងនឹងទស្សនៈបំភាន់សាធារណមតិនិងបំភ្លៃការពិតរបស់បណ្ដាអនុភាពអមិត្ដផងដែរ៕

បកប្រែដោយ Pham Diep