leftcenterrightdel
ទិដ្ឋភាពនៃមហាសន្និបាត

នៅក្នុងមហាសន្និបាត ប្រតិភូទាំងឡាយបានពិនិត្យឡើងវិញនូវការងារក្នុងរយៈពេល ២ ឆ្នាំកន្លងមក។  សមាគមបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជួបប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកពង្រឹងនិងពូនជ្រំទំនាក់ទំនងមិត្ដភាព សាមគ្គីភាពល្អរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា។

មហាសន្និបាតបានបោះឆ្នោតជ្រើសរើសគណៈកម្មការប្រតិបត្តិនិងដាក់ទិសដៅនិងការងារក្នុងអាណត្ដិ ២០១៩-២០២៤ ដែលក្នុងនោះបានបញ្ជាក់ថា អ្នកជំនាញវៀតណាមដែលជួយបដិវត្តកម្ពុជាបានបន្តពង្រីកប្រពៃណីល្អប្រសើរ រួមចំណែកជាមួយបក្ស រដ្ឋនិងប្រជាជនវៀតណាមបានពូនជ្រំទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិតស្ថេរយូរអង្វែងរវាងវៀតណាម - កម្ពុជាកាន់រីកចម្រើន ជាក់ស្តែងនិងមានប្រសិទ្ធភាពលើវិស័យទាំងអស់៕

បកប្រែដោយ Pham Diep