leftcenterrightdel
លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញទទួលជួបលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ vnanet.vn)

នៅក្នុងជំនួបនេះ លោក Nguyen Thanh Phong  បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់លោកជំទាវ ម៉ែន សំអន ក្នុងការជំរុញចំណងមិត្តភាពរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដោយបញ្ជាក់ថាទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលមួយដ៏ល្អប្រសើរ។

លោក Nguyen Thanh Phong  បានបញ្ជាក់ថា ទីក្រុងហូជីមិញនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជានិយាយរួម និងរវាងទីក្រុងហូជីមិញ និងមូលដ្ឋាននានានៃប្រទេសកម្ពុជាជាដោយឡែក ជាពិសេសក្នុងការបណ្តុះបណ្តាលកម្មាភិបាល និងការចែករំលែកបទពិសោធន៍ក្នុងវិស័យអធិការកិច្ច។

លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះការដែលលោកនាយករដ្ឋមន្រ្តីទាំងពីរបានចុះហត្ថលេខាលើឯកសារច្បាប់សំខាន់ៗស្តីពីការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ហើយលោកជំទាវក៏បង្ហាញភាពសប្បាយរីករាយយ៉ាងក្រៃលែងចំពោះការអភិវឌ្ឍដ៏ល្អរវាងគណបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរ ជាពិសេសលោកជំទាវមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមដែលទីក្រុងហូជីមិញសំរេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកជំទាវ  ម៉ែន សំអន បានបញ្ជាក់ថា កម្ពុជាប្តេជ្ញារក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ក្រោមពាក្យស្លោកថាភាពជាអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រណៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតស្ថេរយូរអង្វែង៕

បកប្រែដោយ Duy Hoan