leftcenterrightdel
គណៈប្រតិភូក្រសួងព័ត៌មាននិងសារគមនាគមន៍វៀតណាមបានប្រគល់វត្ថុអនុស្សាវរីយ៍ជូនក្រសួងព័ត៌មានកម្ពុជា (រូបថត៖ vov.vn)

 

នៅថ្ងៃទី ១៦ ខែតុលា នៅរាជធានីភ្នំពេញ គណៈប្រតិភូក្រសួងព័ត៌មាននិងសារគមនាគមន៍វៀតណាម បានជួបពិភាក្សាការងារជា​មួយ​ក្រសួងព័ត៌មានកម្ពុជាដឹកនាំដោយលោក ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយក៏បានជូនដំណឹងគ្នាអំពីស្ថានភាពអភិវឌ្ឍន៍របស់ប្រទេសនីមួយៗលើវិស័យព័ត៌មាននិងសារគមនាគមន៍។

leftcenterrightdel
គណៈប្រតិភូក្រសួងព័ត៌មាននិងសារគមនាគមន៍វៀតណាម និងក្រសួងព័ត៌មានកម្ពុជាថតរូបជាអនុស្សាវរីយ៍ (រូបថត៖ vov.vn)

 

តាងនាមក្រសួងព័ត៌មានកម្ពុជា លោករដ្ឋលេខាធិការ ថាច់ ផែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបក្សរដ្ឋាភិបាល និងប្រជាជនវៀតណាមដែលបានជួយប្រទេសកម្ពុជាទាំងស្មារតី និងសំភារៈ ជាពិសេសលោករដ្ឋលេខាធិការ ថាច់ ផែន បានថ្លែងអំណរគុណចំពោះក្រសួងព័ត៌មាននិងសារគមនាគមន៍វៀតណាម ដែលបានបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកយកព័ត៌មានកម្ពុជាក្នុងរយៈពេលកន្លងមកក៏ដូចជាថ្លែងអំណរគុណចំពោះវិទ្យុសម្លេងវៀតណាម ដែលបានជួយសាងសង់ស្ថានីយ៍វិទ្យុនៅទូទាំងប្រទេសកម្ពុជានិងជួយប្រជាជនកម្ពុជាទទួលបានព័ត៌មានយ៉ាងឆាប់រហ័សនិងទាន់ពេលវេលាផងដែរ។

លោក Dang Khac Loi បានថ្លែងអំណរគុណចំពោះក្រសួងព័ត៌មានកម្ពុជាតែងតែគាំទ្រវៀតណាមលើវេទិកាអន្តរជាតិ ព្រមទាំងលោកបញ្ជាក់ថា វៀតណាមត្រៀមខ្លួនចែករំលែកបទពិសោធន៍ និងជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាទៀតផង៕

បកប្រែដោយ Pham Diep