leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបលោកជំទាវ ម៉ែន សំអន (រូបថត៖ vnanet.vn)

នៅជំនួប ឧបនាយករដ្ឋមន្រ្តីកម្ពុជា លោកជំទាវ ម៉ែន សំអន បានអះអាងថា កម្ពុជាប្តេជ្ញារក្សា និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងសង្កត់ធ្ងន់ថា កម្ពុជាមិនដែលភ្លេចការពលីជីវិត និងជំនួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ព និងប្រជាជនវៀតណាម ចំពោះប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ។ លោកជំទាវក៏បានអះអាងថា កម្ពុជាមានគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមមានគោលបំណងចង់បន្តជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីសហប្រតិបត្តិការ អភិវឌ្ឍន៍ ប្រកបដោយវិបុលភាព និងមិនអនុញ្ញាតឱ្យអានុភាពណាមួយបំបែកបំបាក់ចំណងសាមគ្គីភាពដ៏ស្អិតរមួតនេះឡើយ។ លោកនាយករដ្ឋមន្រ្តីបានសង្ឃឹមថា លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន នឹងបន្តជំរុញអង្គការ សមាគម និងមហាជនកម្ពុជា គាំទ្ររដ្ឋសភានៃប្រទេសទាំងពីរ ផ្តល់សច្ចាប័នលើឯកសារច្បាប់ស្ដីពីការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនយ៉ាងឆាប់ៗ។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តីក៏បានសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជានឹងយកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់ប្រជាជនវៀតណាមដែលកំពុងរស់នៅកម្ពុជា ជាពិសេសគឺឯកសារគតិយុត្តិ ដើម្បីធ្វើឱ្យជីរភាពរស់នៅរបស់ពួកគេមានស្ថិរភាព រួមចំណែកជាវិជ្ជមានដល់សង្គមនៃប្រទេសសាមី។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បានអះអាងថា រដ្ឋាភិបាលវៀតណាមគាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang