នៅកិច្ចពិភាក្សា លោកអគ្គអធិការ Le Minh Khai បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូកម្ពុជានឹងរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជានិយាយរួម និងទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើររវាងអធិការដ្ឋាន​រដ្ឋាភិបាលវៀតណាម និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជានិយាយដោយឡែក។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ vnanet.vn)

រីឯលោកជំទាវឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានសំដែងនូវការសប្បាយរីករាយចំពោះការដែលទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរមួយថ្ងៃកាន់តែអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យសមស្របនឹងគោលការណ៍ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព​ និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា។ លោកជំទាវ ម៉ែន សំអន ក៏បានអះអាងថា លទ្ធផលនៃកិច្ចពិភាក្សានឹងរួមចំណែកជាវិជ្ជមានក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធីសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ចាប់ពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០១៨ អធិការដ្ឋានរដ្ឋាភិបាលវៀតណាមបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៩ ស្តីពីជំនាញវិជ្ជាជីវៈអធិការកិច្ចមូលដ្ឋានសម្រាប់មន្ត្រី​អធិការកិច្ចកម្ពុជាចំនួន​ ២៣១ នាក់ និងវគ្គបណ្តុះបណ្តាលចំនួន ៥ ស្តីពីជំនាញវិជ្ជាជីវៈអធិការកិច្ចកម្រិតខ្ពស់ និងបំប៉ន់ការបង្រៀនជំនាញវិជ្ជាជីវៈអធិការកិច្ចសម្រាប់មន្ត្រី​អធិការកិច្ចកម្ពុជាចំនួន ២៨ នាក់៕

បកប្រែដោយ Huyen Trang