leftcenterrightdel
ប្រធានគណៈប្រតិភូនៃភាគីទាំងពីរចុះកំណត់ហេតុ (រូបថត៖ haiquanonline.com.vn)

លើកកម្ពស់តួនាទីនៃកិច្ចសហប្រតិបត្តិការ

ថ្លែងនៅក្នុងសន្និសីទនេះ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយវៀតណាម លោក Nguyen Cong Binh បានសង្កត់ធ្ងន់ថាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកគយវៀតណាម និងកម្ពុជាបានអនុវត្តនូវរាល់សកម្មភាព សហប្រតិបត្តិការជាច្រើនយ៉ាងសកម្មសំដៅសម្របសម្រួលពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះជួយពង្រឹងការសម្របសម្រួល ការផ្លាស់ប្តូរព័ត៌មាន ការប្រឆាំងនឹងការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម និងការបំពានច្បាប់គយដើម្បីធានាឱ្យមានការគោរពតាមច្បាប់នៅក្នុងតំបន់ ការគ្រប់គ្រងនៃអង្គភាពគយនីមួយៗ។

គយនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគយក្នុងឆ្នាំ ២០០៧ ដែលជាមូលដ្ឋានគតិយុត្តសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសម្របសម្រួលគ្នា ហើយជាពិសេសនៅតាមព្រំដែនផ្លូវគោករវាងប្រទេសទាំងពីរ។ គយវៀតណាមបានទទួលការគាំទ្រ និងការជួយយ៉ាងសកម្មពីភាគីគយកម្ពុជាក្នុងរយៈពេលកន្លងមក មិនត្រឹមតែនៅក្នុងក្របខ័ណ្ឌកម្មវិធីសហការត្រួតពិនិត្យរួមទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងនៅតាមបណ្តាវេទិកា ក្នុងតំបន់ទៀតផង។

ទោះយ៉ាងណាក៏ដោយ លោកអគ្គនាយករង Nguyen Cong Binh ក៏បានលើកឡើងទៀតថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះរួមជាមួយការអភិវឌ្ឍដ៏ខ្លាំងក្លា លើគ្រប់វិស័យនៃពាណិជ្ជកម្មពិភពលោក បណ្តាលឲ្យមានល្បិចកលកាន់តែច្រើនឡើងនៃការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្មកាន់តែប៉ិនប្រសព ការបង្កើតបណ្តាញខ្សែឧក្រិដ្ឋជនឆ្លងប្រទេសកាន់តែច្រើនបន្ថែមទៀត។ ប្រការទាំងនេះបង្កបញ្ហាប្រឈមជាច្រើនដល់កម្លាំងប្រឆាំងការរត់ពន្ធរបស់ភ្នាក់ងារគយនៃគ្រប់ប្រទេសនិយាយរួម និងភ្នាក់ងារគយនៃប្រទេសដែលមានព្រំដែនរួមដូចជាវៀតណាម និងកម្ពុជានិយាយដោយឡែក។

ដូច្នេះអង្គភាពគយទាំងពីរដែលដើរតួនាទីដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងការរត់ពន្ធ ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មាន ជួយស៊ើបអង្កេតកំណត់មុខទំនិញជាដើមសុទ្ធតែជាតម្រូវការចាំបាច់រវាងភាគីទាំងពីរដើម្បីផ្តើមចេញពីនោះគាំទ្រដល់សកម្មភាពវិជ្ជាជីវៈដើម្បីធានាបាននូវបរិយាកាសពាណិជ្ជកម្មអំណោយផល និងសុវត្ថិភាពសម្រាប់សហគមន៍។

លោក នួនច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងគយវៀតណាម និងគយកម្ពុជាក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពល្អក្នុងប្រវត្តិសាស្រ្ត។ គយកម្ពុជាតែងតែយល់ព្រម និងគាំទ្រគយវៀតណាមក្នុងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរព័ត៌មានក្នុងវិស័យគយនិយាយរួម និងការប្រឆាំងការរត់ពន្ធក្លែងបន្លំពាណិជ្ជកម្មនិយាយរួមរវាងវៀតណាម និងកម្ពុជា។ នាពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការរវាងគយនៃប្រទេសទាំងពីរទទួលបានលទ្ធផលយ៉ាងសំខាន់ៗ។

leftcenterrightdel
ទិដ្ឋភាពអង្គសន្និសីទ(រូបថត៖ haiquanonline.com.vn)

 

ស្វែងរកដំណោះស្រាយយ៉ាងតឹងរឹងដើម្បីគ្រប់គ្រងទំនិញឆ្លងកាត់

ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះគយវៀតណាមនិងកម្ពុជាបានពិភាក្សា និងវាយតម្លៃឡើងវិញនូវកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងភាគីទាំងពីរលើសកម្មភាពដូចជាការផ្លាស់ប្តូរព័ត៌មាន និងការរត់ពន្ធគ្រឿងញៀន និងការរត់ពន្ធកាកសំរាម។ល។ ជាពិសេសការគ្រប់គ្រងទំនិញឆ្លងកាត់ពីប្រទេសវៀតណាមចូលមកកម្ពុជា។

តំណាងនាយកដ្ឋានស៊ើបអង្កេតប្រឆាំងការរត់ពន្ធនៃអគ្គនាយកដ្ឋានគយវៀតណាមបានមានប្រសាសន៍ថា ស្ថានភាពទំនិញឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរត្រូវបានគ្រប់គ្រងស្របតាមបទបញ្ញត្តិនៃច្បាប់។ គ្រប់អនុសាខាគយនៅច្រកព្រំដែនក្នុងតំបន់បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពនាំចូលនិងនាំចេញទំនិញ។ ក៏ប៉ុន្តែនៅមានសកម្មភាពជាច្រើនដែលឆ្លៀតទាញយកអត្ថប្រយោជន៍ពីគោលនយោបាយអនុគ្រោះនេះដើម្បីរត់ពន្ធ និងបន្លំពាណិជ្ជកម្ម។ ស្ថានភាពនៃរាល់មុខសញ្ញាដែលឆ្លៀតពីចន្លោះប្រហោងរបស់កម្លាំងប្រឆាំងការរត់ពន្ធដើម្បីបំបែកទំនិញហើយដឹកជញ្ជូនត្រឡប់ចូលទឹកដីវៀតណាមវិញសម្រាប់លក់លើទីផ្សារ។

ផ្អែកលើមូលដ្ឋាននោះនាយកដ្ឋានស៊ើបអង្កេតប្រឆាំងការរត់ពន្ធបានសហការជាមួយនាយកដ្ឋានគយនៅតាមខេត្តជាប់ព្រំដែនប្រទេសកម្ពុជាដើម្បីអនុវត្តវិធានការដូចជាការត្រួតពិនិត្យ ការរៀបចំការត្រួតពិនិត្យទំនិញជាក់ស្តែងនៅច្រកទ្វារព្រំដែនជាមួយភាគីកម្ពុជា។ បង្កើនការសម្របសម្រួល ក្នុងការផ្លាស់ប្តូរព័ត៌មានទំនិញជាមួយគយកម្ពុជា៕

បកប្រែដោយ Minh Trung