ថ្លែងនៅក្នុងជំនួបសំណេះសំណាលប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា លោក វូ ម៉ៅ បានមានប្រសាសន៍ថា ដោយមានគោលបំណងជួយឧបត្ថម្ភដល់ប្រទេសកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្ស កម្មវិធី “បណ្តុះពន្លកចំណងមិត្តភាព” ដែលរៀបចំដោយសមាគមមិត្តភាពវៀតណាម - កម្ពុជាទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

leftcenterrightdel
ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា លោក វូ ម៉ៅ ថ្លែងមតិក្នុងជំនួបសំណេះសំណាល

 

តាមរយៈកម្មវិធី “បណ្តុះពន្លកចំណងមិត្តភាព” បណ្តាគ្រួសារវៀតណាមបានទទួលធ្វើជាអ្នកអាណាព្យាបាល ឧបត្ថម្ភនិស្សិតកម្ពុជាដើម្បីបង្កើតឱកាសអោយនិស្សិតកម្ពុជានៅវៀតណាមសិក្សារៀនសូត្រនិងមានឱកាសសិក្សាស្វែងយល់អំពីជីវិតមនុស្ស និងវប្បធម៌វៀតណាម។ នេះជាសកម្មភាពដ៏មានអត្ថន័យមួយដែលរួមចំណែកពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា។ ចាប់តាំងពីពេលចាប់ផ្តើមនៃកម្មវិធី “បណ្តុះពន្លកចំណងមិត្តភាព” ក្នុងឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ន សមាគមមិត្តភាពវៀតណាម - កម្ពុជាទទួលបានការគាំទ្រ និងការសម្របសម្រួលយ៉ាងសកម្មពីបណ្តាស្ថាប័ន និងអង្គការជាច្រើនដែលក្នុងនោះមានរួមទាំងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម។ កម្មវិធី "បណ្តុះពន្លកចំណងមិត្តភាព" ផ្តល់នូវការលើកទឹកចិត្តជាក់ស្តែង និងបន្ទាន់នូវស្មារតី និងសម្ភារៈ ដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាម។ ក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ចាត់ទុកប្អូនៗទាំងអស់ជាកូនជាក្មួយៗនៅក្នុងគ្រួសារទេ ហើយតែងតែយកចិត្តទុកដាក់ ស្វែងយល់ពីសេចក្តីប្រាថ្នារបស់ប្អូនៗ និងបង្កើតទំនាក់ទំនងជិតស្និទ្ធ រវាងពួកគេនិងគ្រួសារ៕

បកប្រែដោយ Minh Trung