នៅក្នុងកិច្ចប្រជុំ ប្រតិភូនៃប្រទេសទាំង៣បានផ្លាស់ប្តូរព័ត៌មានថ្មីៗអំពីស្ថានភាពផលិតកម្មគ្រឿងញៀន ការដឹកជញ្ជូន ការស្តុកទុក និងការជួញដូរគ្រឿងញៀននៅលើពិភពលោក នៅក្នុងតំបន់ និងរវាងប្រទេសទាំង៣ ព្រមទាំងវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលដែលប្រទេសទាំង៣ សម្រេចបានក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងនោះ ប្រតិភូទាំងឡាយក៏បានលើកឡើងបញ្ហាប្រឈម និងវិធានការសហប្រតិបត្តិការរវាងប្រទេសទាំង៣ ទៀតផង។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងប្រធានគណៈប្រតិភូវៀតណាម - កម្ពុជា - ឡាវ ចូលរួមកិច្ចប្រជុំ (រូបថត៖ vnanet.vn)

នេះជាកិច្ចប្រជុំប្រចាំឆ្នាំ ហើយត្រូវបានរៀបចំឡើងបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែន។ ចាប់តាំងពីឆ្នាំ ១៩៩៨ មក  យន្តការសហប្រតិបត្តិការលើវិស័យនេះរវាង វៀតណាម - កម្ពុជា - ឡាវ ត្រូវបានបង្កើតឡើង និងអភិវឌ្ឍ ហើយមួយថ្ងៃទៅមួយកាន់តែរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ពង្រឹង និងពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ លើការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

បកប្រែដោយ Huyen Trang