leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានទទួលជួបលោកឧត្តមសេនីយ៍ឯក អន សុខុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស

 

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជាមានការរីកចម្រើនល្អប្រសើរលើគ្រប់វិស័យដូចជា ការពារជាតិនិងសន្តិសុខ។ លោកបញ្ជាក់ថាបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមតែងតែចងចាំជានិច្ច និងវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្រដ៏មានតម្លៃដែលរាជរដ្ឋាភិបាល​ ប្រជាជន និងកងយោធពលខេមរភូមិន្ទបានផ្ដល់ជូនវៀតណាមក្នុងការតស៊ូរំដោះជាតិកាលពីមុន ក៏ដូចជាក្នុងការកសាងនិងការពារជាតិនាសព្វថ្ងៃដែរ។ លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh បានបន្ដថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការការពារ រក្សា និងពង្រឹងទំនាក់ទំនងមិត្ដភាពដ៏ល្អប្រពៃជាមួយកម្ពុជា ហើយចាត់ទុកថា នេះជាទ្រព្យសម្បត្ដិដ៏មានតម្លៃនៃប្រជាជាតិទាំង ២ ដែលចាំបាច់ត្រូវជំរុញបន្ថែមទៀតក្នុងស្ថានភាពថ្មី។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

 

លោកឧត្តមសេនីយ៍ឯក អន សុខុន មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងកម្ពុជាគឺជាវិស័យមួយក្នុងចំណោមវិស័យដ៏សំខាន់ៗដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីថ្នាក់ដឹកនាំជាន់ខ្ពស់និងថ្នាក់ដឹកនាំកងទ័ពនៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក អនសុខុន ក៏បានជឿជាក់ផងដែរថា នាពេលខាងមុខ ទំនាក់ទំនងដ៏ល្អប្រសើររវាងកងទ័ពនៃប្រទេសទាំងពីរនឹងត្រូវបានបន្ដពង្រឹងនិងពង្រីកបន្ថែមទៀត រួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម - កម្ពុជា៕

ប​កប្រែដោយ Thanh Cong